សម្រាប់​​អ្នក​ដែល​ស្វែង​រកអាហារូបករណ៍សិក្សា​នៅ​ចិន ឥឡូវ​ឱកាស​មក​ដល់​ហើយ ក្រសួង​ប្រកាស​រើសច្រើននាក់!

  • 2022-01-05 07:19:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជនសិស្សនិស្សិតទាំងពីរភេទឲ្យបានជ្រាបថា៖ ក្នុងឆ្នាំ២០២២នេះ ក្រសួង នឹងធ្វើការប្រឡងជ្រើសរើសនិស្សិតចំនួន ៥៥នាក់ ឲ្យទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ក្នុងប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២២-២០២៣។

សម្រាប់មុខជំនាញសិក្សា រួមមាន៖ វិទ្យាសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម វេជ្ជសាស្ត្រ ព័ត៌មានវិទ្យា ។ល។

កំណត់សម្គាល់៖

-សម្រាប់ថ្ងៃទទួលពាក្យប្រឡងអាហារូបករណ៍ចុងក្រោយគឺនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង១៦:00 នាទីរសៀល

-កាលបរិច្ឆេទប្រឡងសរសេរ នៅថ្ងៃទី ០៦ ខែខែកុម្ភ: ឆ្នាំ២០២២

-ផ្អែកលើលទ្ធផលប្រឡង ក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសបេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៣៥នាក់ និងថ្នាក់បរិញ្ញាបត្រចំនួន ២០នាក់ បញ្ជូនទៅឱ្យស្ថានទូតចិនប្រចាំកម្ពុជា ដើម្បីពិនិត្យ និងសម្រេចចុងក្រោយ

-ចំពោះព័ត៌មានលម្អិតបន្ថែមទៀត សូមអញ្ជើញទាក់ទងផ្ទាល់ជាមួយការិយាល័យអាហារូបករណ៍ និងកម្មសិក្សា តាមអាសយដ្ឋានខាងលើ ឬតាមរយៈទូរស័ព្ទលេខ៖ ០៩៨ ៩៨៩ ៧៨៩។

សូមអានព័ត៌មានលម្អិតបន្ថែមខាងក្រោម៖

ប្រភព៖ក្រសួងអប់រំ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម
អត្ថបទថ្មី