Romelu Lukaku ​ផ្ញើ​សារ​​មួយ​ឃ្លា​សុំ​ទោស​​អ្នក​គាំទ្រ​ក្រោយ​សាង​កំហុស​

  • 2022-01-05 07:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់​តោ​ខៀវ Romelu Lukaku ​បាន​​ផ្ញើ​សារ​សុំ​ទោស​ទៅ​កាន់​អ្នក​គាំទ្រ​បន្ទាប់​​ពី​រូប​គេ​បាន​សាង​កំហុស​ ដោយ​​មាន​បញ្ហា​ជា​មួយ​អ្នក​ចាត់​ការ​របស់​ខ្លួន​លោក Thomas Tuchel​​ រហូត​ត្រូវ​បាន​​អ្នក​ចាត់​ការ​មិន​ដាក់​ឲ្យ​លេង​។

​​“ខ្ញុំ​ទោស​ចំពោះ​អ្នក​គាំ​ទ្រ​ សម្រាប់​ការ​ខក​ចិត្ត​ដែល​ខ្ញុំ​បាន​បង្ក​ឡើង​។ ​នៅ​ទី​បំផុត​ខ្ញុំ​បាន​យល់​ច្បាស់​ពី​មូលហេតុ​ដែល​អ្នក​រាល់​គ្នា​ខឹង​ខ្ញុំ​ ហើយ​ខ្ញុំ​ត្រូវ​តែ​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​របស់ខ្ញុំ​​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ​។ ខ្ញុំ​ក៏​សុំ​ទោស​​ទៅ​កាន់​អ្នក​ចាត់​ការ​ ថ្នាក់​ដឹក​នាំ​ក្លឹប និង​ក្រុម​របស់​ខ្ញុំ​ផង​ដែរ​»។ នេះ​ជា​សម្ដី​ទាំង​ស្រុង​របស់ Lukaku ។

រំលឹកថា កាល​ប្រកួត​មុន​ខ្សែ​ប្រយុទ្ធ​មាឌ​ធំ​រូប​នេះ​​ត្រូវ​បាន​អ្នក​ចាត់​ការ​ខាង​មិន​​ដាក់​ឲ្យ​លេង​ទល់​ Liverpool ឡើយ។ ប៉ុន្តែ​យប់​នេះ​​​ត្រូវ​បាន​គេ​ដឹង​ថា Lukaku នឹង​បង្ហាញ​ខ្លួន​ក្នុង​ជំនួប​ទល់​​មាន់​​ខ្នាយ​មាស​ Tottenham Hotspur សម្រាប់​ជើង​ទី​១​ពាន League Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​៕ ​

ប្រភព៖ Football Channel   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម