ផ្លូវការ​! Liverpool ត​ទល់​ Arsenal ក្នុង​ប្រកួត​​ Carabao Cup ស្អែកនេះ​ ត្រូវ​បាន​លើក​ពេល​

  • 2022-01-05 14:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កា​ប្រកួត​រវាង​ក្លឹប​ Liverpool និង​ក្លឹប​ Arsenal ក្នុង​ប្រកួត​ Carabao Cup វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ជើង​ទី១​ នៅ​ថ្ងៃ​សុក្រ ទី​០៧ ខែ​មករា ឆ្នាំ​២០២១ (ម៉ោង​កម្ពុជា) ខាង​មុខ​នេះ​ ត្រូវ​បាន​ផ្អាក​ហើយ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​ទាំង​ពីរ​ផ្ទាល់​។

ការ​ផ្អាក​នេះ​គឺ​ដោយ​សារ​តែ​មាន​ការ​ស្នើ​សុំ​ដោយ​ Liverpool ដោយ​សារ​តែ​ករណី​វិជ្ជមាន​កូវីដ-១៩ ក្នុង​ក្លឹប​របស់​ពួក​គេ​មាន​ការ​កើន​ឡើង​ច្រើនទាំង​កីឡាករ​ និង​បុគ្គលិក​។

ជា​លទ្ធផល​ខាង​ EFL បាន​សម្រេច​ឲ្យ​លើក​ថ្ងៃ​ការ​ប្រកួត​ជើង​ទី​១ ទាំង​អស់​ទៅ​ថ្ងៃ​ទី​១៣ និង​ជើង​ទី​២ នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២១​វិញ៕

ប្រភព៖ Liverpool FC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម