Android ត្រៀមបញ្ចេញមុខងារពិសេសអាចដោះសោរឡានបាន និងភ្ជាប់ទៅកាន់ Window កាន់តែងាយ

  • 2022-01-07 08:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពិព័រណ៌បច្ចេកវិទ្យា CES 2022 ក្រុមហ៊ុន Google ប្រកាសពីមហិច្ឆិតា ធ្វើឱ្យ Android OS ដំណើរការល្អជាងមុន ជាមួយនឹងឧបករណ៍ដែលដើរដោយ Wear OS, Chrome OS, Windows និង Smart Home ផងដែរ។ ដូចនេះអ្នកប្រើ ស្មាតហ្វូន Android ត្រៀមទទួលមុខងារថ្មីៗទាំងអស់គ្នា។

Google មានមហិច្ឆិតាកែលម្អរ Android ដូចជា៖

  • មុខងារ Android Fast Pair នឹង Support ឧបករណ៍បានច្រើនជាងមុន សូម្បីតែភ្ជាប់ទៅកាន់ កុំព្យូទ័រដែលដំណើរការ Window ក៏ដោយ។
  • មុខងារដោះសោដោយប្រើ digital key ដូចជាដោះសោរ Chromebook ដោយប្រើស្មាតហ្វូន Android ហើយក៏អាចបើកសោស្មាតហ្វូន Android តាមរយៈ Wear OS ផងដែរ។ លើសពីនេះ វាក៏អាចដោះសោរឡានបានផងដែរ។
  • មុខងារផ្ទេរសំឡេងពីកុំព្យូទ័រទៅស្មាតហ្វូនដោយស្វ័យប្រវត្តិ។ ឧទាហរណ៍ថា អ្នកកំពុងមើលវីដេអូនៅលើថេប្លេត Android ភ្លាមៗក៏ទទួលការហៅចូលទូរសព្ទ នោះវីដេអូនឹងផ្អាក ហើយសំឡេងកាសនឹងភ្ជាប់ទៅទូរសព្ទ Android របស់អ្នកដោយស្វ័យប្រវត្តិ ដើម្បីនិយាយទូរសព្ទ។ នៅពេលដែលការហៅទូរសព្ទរបស់អ្នកបញ្ចប់ កាសនឹងប្តូរទៅជាវីដេអូវិញ។
  • មុខងារ Phone Hub លើ Chromebooks ដើម្បីឱ្យកុំព្យូទ័រអាចប្រើ chat apps របស់ទូរសព្ទផ្ទាល់ និងអាចឆ្លងឆ្លើយពីកុំព្យូទ័រ ដោយមិនបាច់ចុចទូរសព្ទនោះទេ។
  • មុខងារ Google Assistant ថ្មី សម្រាប់បញ្ជារទៅលើឡាន ដោយបិទបើកម៉ាស៊ីនត្រជាក់ ចាក់សោ ដោះសោរឡានបានថែមទៀតផង៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ កុសល