Pep និង​ជំនួយ​ការ​ម្នាក់​របស់​លោក​ ឆ្លង​ជំងឺ​កូវីដ-១៩

  • 2022-01-06 12:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City និង​ជំនួយការ​ម្នាក់​របស់​លោក​ គឺ​ លោក​ Juanma Lillo បាន​តេស្ត​វិជ្ជមាន​កូវីដ-១៩ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​ អម្បាញ់មិញ​នេះ​។

នៅ​ខណៈ នេះ​ពួក​គេ​ទាំង​ពីរ​កំពុង​ធ្វើ​ចត្តាឡីស័ក​ និង​មិន​អាច​ចូល​រួម​ដឹកនាំ​ការ​ប្រកួត​ FA Cup តទល់នឹង​ក្លឹប​ Swindon Town ស្អែក​នេះ​បាន​ទេ​ ដោយ​លោក​ Rodolfo Borrell ដែល​ជា​ជំនួយ​ការ​ម្នាក់​ទៀត​ នឹង​ដឹក​នាំ​ការ​ប្រកួត​នេះ​ជំនួស​។

នៅ​ខណៈ​ Man City មាន​បុគ្គលិក​ ១៤រូប​ និង​កីឡាករ​ក្រុម​ឈុត​ធំ​ ៧រូប​ ដែល​កំពុង​មាន​ជំងឺ​កូវីដ-១៩​នេះ៕

ប្រភព៖ mancity   ប្រែ​សម្រួល៖ ហ៊ីម រស្មី