បើក​ឆាក Africa Cup of Nations ម្ចាស់​ផ្ទះ​កាមេរ៉ូន​​ទទួល​បាន​ជ័យជម្នះ

  • 2022-01-10 02:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ផ្ទះ​កាមេរ៉ូន​បាន​វាយ​បក​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​​ប៊ូគីណាហ្វាសូ​​លទ្ធផល ២-១ ក្នុង​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ Africa Cup of Nations។

​​​ប៊ូគីណាហ្វាសូ រក​បាន​គ្រាប់​ដំបូង​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ Gustavo Sangare នៅ​នាទី​២៤។ យ៉ាងណា​មិញ ក្រុម​កាមេរ៉ូន​បាន​វាយ​បក​រក​បាន​២​គ្រាប់​វិញ​ ដែល​​សុទ្ធតែ​កើត​ឡើង​ដោយ​បាល់​ប៉េណាល់​ទី​របស់​កីឡាករ Vincent Aboubakar។

លទ្ធផល ២-១ គ្រប់គ្រាន់​ឲ្យ​​កាមេរ៉ូន​ទទួល​បាន​៣​ពិន្ទុ​ក្នុង​ពូល A ខណៈ​មួយ​គូ​ទៀត​នៅ​ពូល​ជាមួយ​គ្នា​នេះ Cape Verde បាន​យក​ឈ្នះ​​អេត្យូពី ១-០។ កម្មវិធី​ប្រកួត​ពាន​រង្វាន់ Africa Cup of Nations ២០២១ ​នឹង​ចាប់​ផ្ដើម​លេង​ពី​ថ្ងៃ​ទី ៩ ខែ មករា ដល់​ថ្ងៃ​ទី​៦ ខែ កុម្ភៈ ឆ្នាំ ២០២២ ដែល​កាមេរ៉ូន​​រ៉ាប់រង​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ