មើល Ford Bronco សាកកម្លាំងអូសជាមួយ Land Rover Defender លទ្ធផលគួរឲ្យភ្ញាក់ផ្អើល (វីដេអូ)

  • 2022-01-11 02:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford Bronco និង Land Rover Defender គឺជារថយន្តឈ្មោះចាស់ តែបង្ហាញខ្លួនសារជាថ្មី នៅក្នុងឆ្នាំ២០២១ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ថ្មីៗនេះ ទំព័រ YouTube មួយ បានសាកល្បងយករថយន្ត Ford Bronco Badlands និង Land Rover Defender P400 ឆ្នាំ២០២២ ទៅសាកកម្លាំងអូសដើម្បីចង់ដឹងរថយន្តមួយណាឈ្នះ។

រថយន្ត Ford Bronco Badlands ឆ្នាំ២០២២

គួរឲ្យដឹងថា រថយន្ត Ford Bronco Badlands ឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីនចំណុះ ២,៣លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧៥សេះ ខណៈពេលដែលរថយន្ត Land Rover Defender P400 ប្រើម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharge ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៩៥សេះ។

រថយន្ត Land Rover Defender P400

ថ្វីបើមានកម្លាំងម៉ាស៊ីនខុសគ្នាឆ្ងាយក៏ពិតមែន ប៉ុន្តែលទ្ធផលពិតជាធ្វើឲ្យអ្នកភ្ញាក់ផ្អើល។ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង