Bitcoin ធ្លាក់ថ្លៃដូចទឹកបាក់ទំនប់ ចុះអស់ ៤០% អំឡុង៥ខែចុងក្រោយ

  • 2022-01-11 08:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លុយគ្រីបតូលំដាប់កំពូល Bitcoin បានធ្លាក់ថ្លៃ ប្រមាណ ៥% ស្ថិតក្រោមតម្លៃ ៤0000ដុល្លារ ដែលជាតម្លៃទាបបំផុតអំឡុង ៥ខែចុងក្រោយ នេះបើយោងទៅតាមសារព័ត៌មានពី Reutuers គិតត្រឹម ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

កាក់ឌីជីថលនេះ បានធ្លាក់ថ្លៃមកនៅត្រឹម ៣៩៥៥៨ដុល្លារ ក្នុងមួយកាក់ ជាតម្លៃទាបបំផុត រាប់តាំងពី ខែសីហា ឆ្នាំ២០២១ មក។

គួរបញ្ជាក់ថា Bitcoin បានធ្លាក់ថ្លៃប្រមាណ ៤០% ព្រោះអីកាក់ដ៏មានតម្លៃនេះ បានកើនឡើងតម្លៃខ្ពស់បំផុតដល់ទៅ ៦៩០០០ដុល្លារ កាលពី ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ៕

ប្រភព៖ Reuters   ប្រែ​សម្រួល៖ កុសល