Scholes មើល​ឃើញ Rangnick មិន​ទាន់​ល្អ​គ្រប់​គ្រាន់​តែ​បុរស​ម្នាក់​នេះ​សក្ដិសម​បំផុត

  • 2022-01-12 06:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​កីឡាករ​របស់​បិសាច​ក្រហម Manchester United, Paul Scholes ​មើល​ឃើញ​ថា ​លោក Ralf Rangnick មិន​ទាន់​ល្អ​គ្រប់​គ្រាន់​សម្រាប់​ការ​ដឹក​នាំ​​នៅ​​ទឹក​ដី Old Trafford ឡើយ​ប៉ុន្តែ​​បុរស​ម្នាក់​គឺ​សក្ដិសម​​បំផុត​។

អតីត​កីឡាករ​​បិសាច​​ក្រហម​​បាន​និយាយ​ថា «​ពួក​គេ​ត្រូវ​ការ​អ្នក​ចាត់​ការ​ល្អ​បំផុត​លើ​លោក។ ឬ​អាច​និយាយ​​​​បាន​ថា ១​ក្នុង​ចំណោម​៥​នាក់​​​ដែល​ល្អ​ផ្ដាច់​គេ​ក្នុង​លោក​ ហើយ​ពេល​នេះ​គឺ​ពួក​គេ​មិន​ទាន់​រក​បាន​ទេ​។ ខ្ញុំ​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន»។

​​​​​​បន្ទាប់​ពី​លើក​ឡើង​បែប​នេះ​ហើយ Paul Scholes ​​ក៏​បា​ន​បន្ថែម​ថា រូប​គេ​គិត​ថា Conte ដែល​កំពុង​ជា​អ្នក​ចាត់​ការ​របស់​ Tottenham សក្ដិសម​បំផុត​ ហើយ​ Pochettino អ្នក​ចាត់​ការ​របស់​ PSG ក៏​ទំនង​ដែរ​ ៕ ​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម