CAMSOC បញ្ហាប្រឈមនានានឹងត្រូវលើកយកមកដោះស្រាយនៅមហាសន្និបាតបញ្ចប់ឆ្នាំ ២០២១
- 2022-01-12 09:45:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CAMSOC បញ្ហាប្រឈមនានានឹងត្រូវលើកយកមកដោះស្រាយនៅមហាសន្និបាតបញ្ចប់ឆ្នាំ ២០២១
ចន្លោះមិនឃើញ
អគ្គលេខាធិការ CAMSOC ចំពោះបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងទៅ នឹងត្រូវលើកយកមកដោះស្រាយនៅពេលមហាសន្និបាតដើម្បីពង្រឹងយន្តការឆ្ពោះទៅស៊ីហ្គេម ២០២៣ នៅពេលខាងមុខ។
ឯកឧត្ដម វ៉ាត់ ចំរើន លើកឡើងក្រោយកិច្ចប្រជុំអចិន្ត្រៃយ៍ថា របៀបវារៈសំខាន់ៗពីរ ទី១ ត្រួតពិនិត្យកម្មវិធីការរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងសិក្ខាសាលាថ្នាក់ជាតិ ចំណែករបៀបវារៈ ទី២ ត្រួតពិនិត្យរបាយការណ៍បូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ ។
ចំពោះរបៀបវារៈទី២ នេះគឺនឹងលើកយកនូវបញ្ហាប្រឈមនានាជជែករកវិធីសមស្របក្នុងការដោះស្រាយដើម្បីឲ្យមានភាពជាក់លាក់ដល់យន្តការអនុវត្តនោះមានប្រសិទ្ធភាព ព្រោះនៅឆ្នាំ២០២២ ជាឆ្នាំប្រតិបត្តិការស៊ីហ្គេម។
បញ្ជាក់ដែរថា គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) តែងតែបើកកិច្ចប្រជុំរៀងរាល់សប្ដាហ៍ដើម្បីពិនិត្យវឌ្ឍនភាពការងារផ្សេងៗ។ CAMSOC នឹងធ្វើមហាសន្និបាតបូកសរុបការងារឆ្នាំ ២០២១ នៅពេលខាងមុខឆាប់ៗនេះ៕ អត្ថបទកែសម្រួលពីផេក Cambodia 2023