ចាក់​បទ​គោរព​ភ្លេង​ជាតិ​ខុស​ដល់​ទៅ​៣​ដង ដល់​ថ្នាក់​​កីឡាករ​សុំ​ច្រៀង​គោក

  • 2022-01-13 07:31:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​កីឡាករ​ជម្រើសជាតិ​ម៉ូរីតានី​​ឈរ​ទាំង​អារម្មណ៍​អន់​ចិត្ត ដោយ​សារ​តែ​ពួក​គេ​មិន​បាន​ឮ​​​បទ​គោរព​ភ្លេង​ជាតិ​របស់​ពួក​គ ព្រោះ​តែ​កំហុស​បច្ចេកទេស​ដល់​ទៅ​៣​ដង។

​ក្រុម​ជម្រើស​ជាតិ​ម៉ូរីតានី​ បាន​លេង​ជាមួយ​ក្រុម​​ហ្គាំប៊ី​​​សម្រាប់​ការ​ប្រកួត​ដំបូង​របស់​ពួក​គេ​ក្នុង​វគ្គ​​សន្សំ​ពិន្ទុ​កាល​ពី​ម្សិលមិញ​ក្នុង​ពាន​រង្វាន់ Africa Cup on Nations ។ ក្រុម​កីឡាករ​របស់​ម៉ូរីតានី​បាន​ឈរ​ជា​ជួរ​ដើម្បី​ត្រៀម​ច្រៀង​ភ្លេង​ជាតិ ប៉ុន្តែ​មន្ត្រី​​កីឡដ្ឋាន​បែរ​ជា​ចាក់​ខុស​បទ​ដល់​ទៅ​៣​ដង។

វា​បាន​ធ្វើ​ឲ្យ​កីឡាករ​ម៉ូរីតានី​​គ្មាន​ជម្រើស ដោយ​សម្រេច​ចិត្ត​ច្រៀង​ដោយ​គ្មាន​ភ្លេង​តែ​ម្ដង ខណៈ​​ភ្លេង​ជាតិ​របស់​ក្រុម​​ហ្គាំប៊ី​មិន​មាន​បញ្ហា​អ្វី​ឡើយ។ នេះ​ជា​កំហុស​ថ្មី​មួយ​ទៀត​ក្នុង​ថ្ងៃ​តែ​មួយ​ក្នុង​ព្រឹត្តិការណ៍ Africa Cup on Nations បន្ទាប់​អាជ្ញាកណ្ដាល​បាន​ផ្លុំ​កញ្ចែ​បញ្ចប់​​ការ​ប្រកួត​​ត្រឹម​នាទី​៨៥ ក្នុង​ជំនួប​រវាង​​ក្រុម​ម៉ាលី​និង​ទុយណេស៊ី៕ ​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ