រក​ឃើញ ៨ខេត្ត ដែលមានបេក្ខជនជាប់ និទ្ទេស A ក្រោម ១០នាក់

  • 2022-01-14 09:25:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុត លទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១ បានប្រកាសនៅរសៀលថ្ងៃទី ១៤ មករា ឆ្នាំ ២០២២ នេះហើយ សម្រាប់រាជធានីភ្នំពេញ និង ខេត្តកណ្ដាល យ៉ាងណាមិញ ក្រសួងក៏បានបង្ហាញអំពីទិន្នន័យបេក្ខជនបាក់ឌុបដែល ប្រឡងជាប់មានចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥% នៃបេក្ខជនសរុប ។

នៅក្នុងនោះយើងសង្កេតឃើគថា មាន ៨ខេត្ត ដែល មាន បេក្ខជនជាប់ និទេ្ទស A ក្រោម ១០នាក់ នៅក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២០- ២០២១នេះ ខេត្តទាំងអស់នោះរួមមាន៖

១. ខេត្ត រតនគិរី ០៩ នាក់

២. ខេត្តស្ទឹងត្រែង ០៦ នាក់

៣. ខេត្តប៉ៃលិន ០៦ នាក់

៤. ខេត្តឧត្តរមានជ័យ ០៥ នាក់

៥. ខេត្តកោះកុង ០៤ នាក់

៦. ខេត្តព្រះវិហារ ០៤ នាក់

៧. ខេត្តកែប ០៣ នាក់

៨. ខេត្តមណ្ឌលគិរី ០១ នាក់

សូមជម្រាបថា បេក្ខជនបាក់ឌុបដែល ប្រឡងជាប់មានចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥% នៃបេក្ខជនសរុប ហើយសិស្សនិន្ទេសនៅក្នុងឆ្នាំសិក្សា២០២១នេះវិញ ពោលគឺបេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន រហូតដល់ទៅ ១៧៥៣ នាក់ «បេក្ខជនមកពីរាជធានី ភ្នំពេញ ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់, កណ្តាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់។

ប្រភព៖ក្រសួងអប់រំ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម
អត្ថបទថ្មី