Real Madrid ឈ្នះពាន Super Cup លើកទី១២ ក្រោយយកឈ្នះ Bilbao
- 2022-01-17 01:58:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real Madrid ឈ្នះពាន Super Cup លើកទី១២ ក្រោយយកឈ្នះ Bilbao
ចន្លោះមិនឃើញ
ក្លឹប Real Madrid បានឈ្នះពាន Spanish Super Cup ជាលើកទី១២ ក្រោយយកឈ្នះ Athletic Bilbao លទ្ធផល ២-០ ក្នុងការប្រកួតរៀបចំនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ខ្សែបម្រើជើងចាស់ Luka Modric ជាអ្នករកគ្រាប់ដំបូងឲ្យ Madrid មុនពេលខ្សែប្រយុទ្ធ Karim Benzema ជាអ្នកបន្ថែមគ្រាប់ទីពីរដោយបាល់ប៉េណាល់ទី។ Bilbao មានឱកាសទទួលបានបាល់ប៉េណាល់ទីមួយលើកដែរ ក្រោយបាល់ប៉ះដៃខ្សែការពារ Eder Militao របស់ Madrid ក្នុងតំបន់គ្រោះថ្នាក់។
ប៉ុន្តែសំណាងមិនល្អ កីឡាករ Raul Garcia ធ្វើមិនបានសម្រេច ដោយជួយបានពីអ្នកចាំទី Thibaut Courtois។ បញ្ចប់ការប្រកួត Real Madrid ឈ្នះ Athletic Bilbao ២-០ គ្រងពាន Spanish Super Cup ជាលើកទី១២ក្នុងប្រវត្តិសាស្ត្រក្លឹប៕