វិទ្យាស្ថាន Realtime Software នឹងបង្រៀនមិនគិតថ្លៃរបៀបប្រើ Unity បង្កើត Project

  • 2022-01-17 04:17:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន Realtime Software នឹងរៀបចំសិក្ខាសាលាមួយដើម្បីណែនាំអ្នកឱ្យស្គាល់ Unity Realtime Engine សិក្ខាសាលាមានរយៈពេល ២ ម៉ោងដោយឥតគិតថ្លៃ។

រូបថតដោយ៖ វិទ្យាស្ថាន Realtime Software

នៅក្នុងសិក្ខាសាលានេះ នឹងគ្របដណ្តប់លើអ្វីដែល Unity អាចប្រើបាននិងរបៀបបង្កើតកម្មវិធីសាមញ្ញដោយប្រើ Unity ។ អ្នកនឹងអាចបង្កើតហ្គេមបើកបរដ៏សាមញ្ញមួយ នឹងត្រូវបានណែនាំអំពីគោលគំនិតជាមូលដ្ឋាននៃការសរសេរកម្មវិធី C# និងរបៀបរុករក UI របស់ Unity ​Realtime Editor ។

វគ្គសិក្សានេះនឹងត្រូវបានបង្រៀនជាភាសាអង់គ្លេសដោយគ្រូបង្ហាត់ដែលមានវិញ្ញាបនបត្រ Unity តែមួយគត់សម្រាប់ការសរសេរកម្មវិធីនៅអាស៊ីអាគ្នេយ៍។

កម្មវិធីដោយផ្ទាល់នេះនឹងប្រព្រឹត្តទៅនៅជាន់ទី 2 នៃអគារ TK Roundabout (Luna Coffee and Bakery TK) បន្ទប់លេខ 4 ផ្ទះលេខ 6 ផ្លូវ 289 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះនឹងមានការកំណត់អ្នកចូលរួមត្រឹមតែ ១៦ នាក់ប៉ុណ្ណោះ។

សិក្ខាសាលានឹងធ្វើឡើងនៅថ្ងៃអាទិត្យទី ២៣ មករា ២០២២ វេលាម៉ោង ២រសៀល។

បញ្ជាក់៖ ប្រសិនបើមានបំណងចង់ធ្វើតាមនៅក្នុងសិក្ខាសាលានោះអ្នកនឹងត្រូវនាំយកកុំព្យូទ័រយួរដៃកម្រិតមធ្យមមកជាមួយផង។* ដូច្នេះសូមចុះឈ្មោះឥឡូវនេះ! Introduction to Unity Realtime Engine

អត្ថបទ៖ រក្សា