ស្រុកមុខកំពូល៖ យុវជនមានសមត្ថភាពកីឡាមិនធម្មតាទើបឈ្នះពាន ៧ មករា និងប្រវត្តិឈ្នះច្រើន
- 2022-01-17 04:29:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រុកមុខកំពូល៖ យុវជនមានសមត្ថភាពកីឡាមិនធម្មតាទើបឈ្នះពាន ៧ មករា និងប្រវត្តិឈ្នះច្រើន
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់យុវជន សសយក ស្រុកមុខកំពូលបង្ហាញថ្វីជើងយ៉ាងអស្ចារ្យទើបឈ្នះពានរង្វាន់អបអរទិវាជ័យជម្នះ ៧ មករា ដែលធ្វើឡើងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃ ១៤ មករា ២០២២ នេះ។
លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានឲ្យដឹងថា លោកពិតជារីករាយជាខ្លាំងដែលក្រុមយុវជនស្រុកមុខកំពូលបានឈ្នះពានរង្វាន់ ៧ មករា។ ក្នុងនាមជាថ្នាក់ដឹកនាំមួយរូបសូមអំពាវនាវដល់យុវជនទាំងអស់ឲ្យចូលរួមលេងកីឡាដើម្បីមានសុខភាពល្អ ជៀសវាងយកពេលវេលាទៅប្រព្រឹត្តិអ្វីដែលមិនល្អ និងប៉ះពាល់ដល់សុខភាពជាដើម។
អភិបាលស្រុកខាងលើ នឹងជួយជំរុញវិស័យកីឡាស្រុកមុខកំពូលឲ្យផុលផុស និងសកម្មថែមទៀតមិនថាកីឡាបាល់ទាត់ បាល់ទះ និងកីឡាអុំទូកនោះទេ។ ពោលលោកនឹងព្យាយាមបង្អើតឲ្យមានការប្រកួតតាមឃុំ និងពានរង្វាន់ស្រុកជាបន្តបន្ទាប់ទៀត។ ការធ្វើបែបនេះដើម្បីឲ្យយុវជនបានលេងកីឡាក៏ដូចជាបង្កើនសមត្ថភាពរបស់ពួកគេក្នុងការត្រៀមចូលរួមប្រជែងពានរង្វាន់ផ្សេងៗជាមុខមាត់ស្រុកមុខកំពូលផងដែរ។
រំលឹកដែរថា ក្រុមបាល់ទាត់យុវជនស្រុកមុខកំពូលបានយកឈ្នះដោយទាត់បាល់កាត់សេចក្ដី ១១ម៉ែត្រជាមួយក្រុមល្វាឯម នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ ៧ មករា ដែលធ្វើឡើងរយៈពេល ២សប្ដាហ៍នៅក្រុងតាខ្មៅ។ ការប្រកួតនេះចាប់ផ្ដើមពីថ្ងៃទី៧ ដល់ ១៤ មករា នៅតារាងបាល់ទាត់ខេត្តកណ្ដាល។ លេខ១ បានលើយុវជនស្រុកមុខកំពូល លេខ២ យុវជនស្រុកល្វាឯម និងលេខ៣ បានលើយុវជនស្រុកអង្គស្នួល៕ កន្លងទៅថ្មីៗនេះក្រុមកីឡាស្រុកមុខកំពូលក៏ទើបឈ្នះលេខ១ លើការប្រកួតប្រណាំងទូកផងដែរទាំងនៅស្រុកកៀនស្វាយក៏ដូចជានៅស្រុកល្វាឯមជាដើម៕