កុំភ្លេចទៅ! បណ្ឌិត្យ​សភា​បច្ចេកវិទ្យាឌីជីថលកម្ពុជា នឹងចែករំលែកវិធីសាស្ត្ររើសជំនាញរៀនសាកល

  • 2022-01-17 06:12:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«កម្មវិធី OPEN HOUSE» នឹងធ្វើឡើងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដែលនឹងអនុញ្ញាតឱ្យ​ប្អូនៗ​មក​ទទួលសលាកបត្រ សាកសួរព័ត៌មាន និងទស្សនានៅបណ្ឌិត្យសភា ដោយផ្ទាល់ចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នេះតទៅ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖

-ចែករំលែកបទពិសោធន៍ពីអតីតនិស្សិត CADT

-ចែករំលែកពីតម្រូវការនៃបច្ចេកវិទ្យាសម្រាប់ក្រុមហ៊ុន ឬសហគ្រាស

-ផ្ដល់ព័ត៌មានពីការស្វែងរកកន្លែងស្នាក់នៅកំឡុងពេលសិក្សា

-ចែករំលែកពីវិធីសាស្ត្រនៃការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវស្របតាមតម្រូវការទីផ្សារការងារ

-ផ្តល់ជូននូវព័ត៌មានអំពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភា CADT ផងដែរ។

កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង៖ ចាប់ពីម៉ោង ០៨ៈ៣០នាទីព្រឹក - ១១ៈ៣០នាទីព្រឹក ដែលមានទីតាំងនៅ៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ស្ពានទី២ ផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម៖

-Google Maps: bit.ly/CADT_Maps

-Telegram Channel: t.me/CADT_Official

-Facbook Page: fb.com/CADT.Academy

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី