New-Chaiphol និយាយមិនរួចបានត្រឹមបង្ហោះផ្ទាំងពណ៌ខ្មៅ បន្ទាប់ពីជីតាស្លាប់យ៉ាងរន្ធត់ក្នុងផ្ទះ

  • 2022-01-17 07:28:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណីអតីតតួឯករឿងសំណព្វចិត្តអ្នកគាំទ្ររឿងភាគនាទស្សវត្សរ៍៩០ លោក Michael Poupart ឬលោក Michelle Chairote Poupart មានអាយុ ៥២ ឆ្នាំបានសម្រេចចិត្តបញ្ចប់ជីវិតនៅផ្ទះ ក្នុងតំបន់ Lat Phrao ប្រទេសថៃ ដោយប្រើប្រាស់កាំភ្លើងបាញ់ខ្លួនឯង។ បន្ទាប់ពីទទួលរងនូវជំងឺធ្លាក់ទឹកចិត្តអស់រយៈពេលជាង២ ឆ្នាំ និងជំងឺប្រចាំកាយខ្សោយសាច់ដុំ។

អតីតតារាសម្ដែង Michael Poupart
បន្ទាប់ពីលេចឮដំណឹងតក់ស្លុតមួយនេះ តារាសម្តែងវ័យក្មេង លោក **New-Chaiphol Julian Poupart** ដែលជាចៅប្រុសរបស់ **Michael Poupart** បានចេញមុខនៅលើ Instagram ផ្ទាល់ ដោយបង្ហោះរូបភាពខ្មៅ រួមជាមួយនឹងភ្ជាប់និមិត្តសញ្ញា **Emoji** បេះដូងពណ៌ស បង្ហាញពីការរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត។
តារាសម្ដែង New-Chaiphol Julian Poupart

ទន្ទឹមនឹងនេះក៏មានមិត្តរួមអាជីពក្នុងវិស័យសិល្ប ក៏ចូលមកជួយលើកទឹកចិត្តដល់សមាជិកក្រុមគ្រួសារ តាមរយៈការបញ្ចេញមតិលើកទឹកចិត្តជាច្រើនផងដែរ។ រួមទាំងចូលរួមរំលែកទុក្ខចំពោះការចាកចេញមិនធ្លាប់មានរបស់ Michael Poupart អតីតវីរបុរសវ័យក្មេងដែលធ្លាប់ផ្តល់ទស្សនីយភាពល្អឯក និងត្រជាក់ភ្នែកទៅកាន់មហាជនកន្លងមក៕

ប្រភព៖ Sanook   ប្រែសម្រួល៖ PAV SREY PICH