ឱកាសល្អប្អូនៗ! ក្រសួងអប់រំ ជ្រើសរើសនិស្សិតនារីក្រីក្រ១១០នាក់ ឱ្យស្នាក់នៅបណ្ដោះអាសន្នក្នុងមជ្ឈមណ្ឌលអន្តេវាសិក

  • 2022-01-17 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២នេះស្ដីពីការជ្រើសរើស និស្សិតនារីក្រីក្រ (អាហារូបករណ៍ និងបង់ថ្លៃ) ឱ្យស្នាក់នៅបណ្ដោះអាសន្នក្នុងមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២១-២០២២ ។

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ដែលមានទីតាំងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានឹងទទួលនិស្សិតនារីឆ្នាំទី១ ឱ្យចូលស្នាក់នៅចំនួន១១០នាក់។

ដាក់ពាក្យ៖ នៅតាមគ្រឹះស្ថានឧត្ដមសិក្សារបស់សាមីជន

ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២

សម្រាប់ព័ត៌មានបន្ថែម៖ ០១២ ៦៧ ៥៥ ៩០

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ ៖

អត្ថបទដោយ៖ ស៊ូ អីន