បន្ទាន់! រកឃើញកូវីដ១៩ ប្រភេទ ដែលតានៅស្ទឹងមានជ័យ ស្ថិតនៅទីតាំងមួយនេះ

  • 2022-01-17 08:15:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារសង្កាត់សង្កាត់ស្ទឹងមានជ័យទី១ សហការជាមួយក្រុមគ្រូពេទ្យដឹកកូវីដ-១៩ បានបញ្ជូនអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ម្នាក់ដែលរស់នៅផ្ទះជួលម្តុំផ្សារក្រមួនជិតវត្តសាមគ្គីរង្សី ភូមិ ទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ទៅកាន់ មណ្ឌលព្យាបាល ដោយសារតែ ទីតាំងប្រឈមនិងហានិភ័យខ្ពស់ មិនអាចឲ្យអ្នកជំងឺអាចព្យាបាលនៅផ្ទះបាន៕នេះបើយោងទៅតាមការចេញផ្សាយពីសាលាសង្កាត់ស្ទឹងមានជ័យនារសៀលថ្ងៃ១៧ ខែមករា ឆ្នាំ២០២២។

ដូចនេះហើយ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ បន្តអនុវត្តវិធានការ ៣កុំ ៣ការពារឲ្យបានត្រឹមត្រូវ! ហើយម្យ៉ាងវិញទៀត ក្រុមការងារសង្កាត់គ្រប់គ្រងហេតុការណ៍ផ្សេង តែងតែមានមុខចុះដល់កន្លែងទីតាំងធ្វើការដោយទទួលខុសត្រូវ និងផ្សព្វផ្សាយព័ត៌មាន ទាន់ហេតុការណ៍ នៅក្នុងមូលដ្ឋានឲ្យប្រជាពលរដ្ឋ ដឹងទាន់ពេលវេលា៕ ប្រភព៖សាលាសង្កាត់សង្កាត់ស្ទឹងមានជ័យទី១

អត្ថបទដោយ៖ សាន​ សុធារដ្ឋ