ល្ហិចល្ហៀង​ថា​ Benzema នឹង​ចាកចេញ​ ប្រសិន​ជា​ Real ទិញ​យក​ Haaland

  • 2022-01-17 13:34:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Karim Benzema ត្រូវ​បាន​សារព័ត៌មាន​ Daily Mail ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ កីឡាករ​នេះ​នឹង​ចាកចេញ​ពី​ក្លឹប​ Real Madrid ប្រសិន​ជា​ ក្លឹប​នេះ​ ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Erling Haaland បាន​ពី​ក្លឹប​ Borussia Dortmund ។

Benzema ត្រូវ​បាន​គេ​ដឹង​ថា​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​ពេញ​ចិត្ត​នឹង​គម្រោង​របស់​លោក​ Florentino Perez ប្រធាន​ក្លឹប​ Real Madrid ក្នុង​ការ​ចែចូវ​ចង់​បាន​ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ខាង​លើ​នេះ​ទេ​។​

ដូច្នេះ​ពេល​ណា​ Haaland ត្រូវ​បាន​ Real ទិញ​បាន​ Benzema នឹង​ចាកចេញ​នៅ​ពេល​នោះ​។

នៅ​រដូវកាល​នេះ Benzema ចូល​លេង ២៧ប្រកួត​ និង​រក​បាន​គ្រាប់ ២៤គ្រាប់ ឲ្យ Real ខណៈ​ Haaland វិញ​ចូលលេងបាន​១៨ ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​២១គ្រាប់ ឲ្យ​ Dortmund៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី