ឧបនាយករដ្ឋមន្ត្រី​ អូន ព័ន្ធ​មុន្នីរត្ន័​៖ ការ​ប្រកួត​ការ៉ាតេ​ជើងឯក​ថ្នាក់​ជាតិ​ពិត​ជា​មាន​សារសំខាន់​វាស់​ស្ទង់​

  • 2022-01-18 03:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបនាយករដ្ឋមន្ត្រី​ អូន ព័ន្ធ​មុន្នីរត្ន័​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ ដែល​ធ្វើ​ឡើង​នេះ​គឺ​ពិត​ជា​មាន​សារសំខាន់​មិន​ត្រឹម​តែ​លើក​កម្ពស់​សុខភាព​នោះ​ទេ​ ពោល​អាច​ជា​ការ​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​កីឡាករ​ កីឡា​ការិនី​ផង​ដែរ។​

ឧបនាយករដ្ឋមន្ត្រី​ អូន ព័ន្ធ​មុន្នីរត្ន័​

ប្រធាន​សហព័ន្ធ​កីឡា​ការ៉ាតេ​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ គឺ​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ និង​ថ្លែង​អំណរគុណ​ដល់​ប្រធាន​ក្លឹប​ សមាគម ​ទាំង​អស់​ដែល​ចំណាយ​ពេល​វេលា​ចូលរួម​ និង​សហការ​រៀបចំ​បាន​យ៉ាង​រលូន។​

ឯកឧត្ដម វ៉ាត់ ចំរើន

ឧបនាយករដ្ឋមន្ត្រី​បន្ត​លើក​ឡើង​ទៀត​ថា​ ពិត​ណាស់​ការ​ប្រកួត​នេះ​គឺ​ពិត​ជា​មាន​សារសំខាន់​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​ មិន​ត្រឹម​តែ​ជា​ការ​រឹត​ចំណង់​មិត្តភាព​ សាមគ្គីភាព​ និង​លើក​កម្ពស់​សុខភាព​នោះ​ទេ​ក៏​ជា​ការ​វាស់​ស្ទង់​នូវ​កម្រិត​បច្ចេកទេស​ម្នាក់ៗ​ផង​ដែរ​ថា​រីកចម្រើន​ ស្ថិត​កម្រិត​ណា។​

ទិដ្ឋភាពពេលប្រកួត

រំលឹក​ដែរ​ថា​ ចំពោះ​ការ​ប្រកួត​នេះ​ដែរ​គឺ​មាន​ក្លឹប​ចូលរួម​មាន​ចំនួន​ ២៤​ក្លឹប​ សរុប​ទាំង​កីឡាករ​ កីឡា​ការិនី​ ប្រតិភូ​មាន​ ២៧១​ នាក់។​ វិញ្ញាសា​សរុប​ដែល​នឹង​ត្រូវ​ប្រកួត​ប្រជែង​មាន​ ៣៧។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​រយៈពេល​ ៤ថ្ងៃ ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៣​ ដល់​ ១៦​ ខែ​មករា​ ឆ្នាំ​ ២០២២​ នៅ​សាល​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៕​

ទិដ្ឋភាពថ្ងៃបិទការប្រកួត

អត្ថបទ៖ នួន ស៊ីណា​