ញាក់សាច់! iPhone 13 ពាក់ QR Code ធ្វើពីមាស ១៨ការ៉ាត់

  • 2022-01-19 02:28:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរបស់ប្រទេសរុស៊្សី Caviar មានជំនាញរចនាគ្រឿងបំពាក់គ្រឿងអលង្ការមានតម្លៃថ្លៃៗ ដូចជាពេជ្រឬមាសទៅលើទូរសព្ទ និងឧបករណ៍ផ្សេងៗ ទើបបញ្ចេញ iPhone 13 ម៉ូឌែល Pro មានបំពាក់ខ្នងក្រោយជា QR code និងតួខ្លួនធ្វើពីមាស ១៨ការ៉ាត់។

អ្នកប្រើអាចដាក់ QR code នេះឱ្យស្គេនជា ស្ថានភាពសុខភាពបច្ចុប្បន្នដើម្បីចូលទៅកន្លែងនានាដែរត្រូវការ ដូចជាស្ថានភាពពាក់ព័ន្ធកូវីដជាដើម ហើយក៏អាចស្គេនដើម្បីបង្ហាញជា កាតអាជីវកម្ម គេហទំព័រ គណនីបណ្ដាញសង្គម ឬអ្វីផ្សេងទៀត។

Caviar ហៅម៉ូឌែលថ្មីនេះថា The Digital Signature ដែលមានទាំងអស់ ៣ជម្រើស៖

  • ទី១ iPhone 13 Pro/Pro Max ប្រើតួខ្លួនខ្មៅទីតានីញ៉ូម និងមាន QR code ធ្វើពីមាស
  • ទី២ iPhone 13 Pro/Pro Max មាន QR code ជា Matrix និងមានគ្រឿងមាសមួយចំនួនលាយឡំ ដែលវាយកលំនាំតាមភាពយន្ត The Matrix
  • ទី៣ គឺម៉ូឌែលដំបូងបានរៀបរាប់ដំបូងខាងលើ

តម្លៃដាក់លក់វិញ ចាប់ផ្តើមពី ៦២២០ដុល្លារ សម្រាប់ម៉ូឌែល តួខ្លួនខ្មៅទីតានីញ៉ូម ហើយម៉ូឌែលស្រោបមាសពេញ តម្លៃប្រមាណ ៣៥០០០ដុល្លារ ចំពោះម៉ូឌែល 128GB ហើយថែម ១០០០ដុល្លារ ចំពោះម៉ូឌែល 1TB៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល