ដេកចាំដាំចេក! អ្នក​កុម្មង់ Toyota Land Cruiser 2022 ត្រូវចាំ​៤ឆ្នាំទៀត ទើបបាន​ឡាន​ជិះ

  • 2022-01-21 07:11:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota នៅប្រទេស​ជប៉ុន បាន​ប្រកាស​ថា អតិថិជន​ដែលបាន​កុម្មង់រថយន្ត Land Cruiser 2022 ត្រូវ​រង់ចាំ ៤ឆ្នាំទៀត ទើប​ទទួលបាន​រថយន្តប្រើប្រាស់។

ដំបូងឡើយ Toyota បញ្ជាក់ថា អ្នកកុម្មង់រថយន្តនេះ ត្រូវរង់ចាំ​ត្រឹម ១២ខែប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះ ​ក្រុមហ៊ុន​ចេញ​សេចក្តី​ប្រកាស​មួយទៀត ឱ្យដឹងថា អ្នកដែល​កុម្មង់​រួចហើយ ត្រូវរង់ចាំដល់ ៤ឆ្នាំឯណោះ ព្រោះ​សមត្ថភាព​នៃការផលិត​ មិនគ្រប់​ទាន់​តម្រូវការ។

កំពូលរថយន្ត​ SUV របស់​ Toyota នេះ គឺ​ទទួលបាន​ការពេញ​និយម​មិនថា​នៅទីផ្សារជប៉ុននោះទេ ពោលគឺ​នៅគ្រប់ទីផ្សារ​បរទេស។ ការបញ្ជាទិញ​ Land Cruiser បាន​ផ្ទុះឡើងខ្លាំង បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ចេញវិធានការ​ទប់ស្កាត់​ មិនឱ្យអតិថិជន​លក់​រថយន្ត​នេះ​បន្តទៅ​អ្នកដទៃ ក្នុងរយៈពេល១២ខែ ដើម្បី​ចៀសវាងកុំឱ្យតម្លៃរថយន្តឡើងថ្លៃហួសហេតុ ក្នុងនោះ​បង្ការ​កុំឱ្យធ្លាក់ដល់ដៃ​ភេរវជន​ក្នុងប្រទេស​មួយចំនួន។

Toyota Land Cruiser 2022 ត្រូវបាន​បង្ហាញជាផ្លូវការ​កាលពីខែមិថុនា ឆ្នាំ​២០២១ ដែល​ជា​ប្រភេទ​រថយន្តផ្តោតលើភាពធុនរឹងមាំ និង​សមត្ថភាព off-road។ វា​មាន​ជម្រើសម៉ាស៊ីនសាំង twin-turbo V6 ចំណុះ ៣,៥លីត្រ ផលិតបានកម្លាំង ៤១៥សេះ និង​ម៉ាស៊ីន​ម៉ាស៊ូត twin-turbo V6 ចំណុះ ៣,៣លីត្រ ផលិត​បាន​កម្លាំង ៣០៩សេះ ដំណើរការ​ជាមួយប្រអប់លេខអូតូ ១០វគ្គដូចគ្នា៕

ប្រភព៖ Sanook   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម