EDAM ចាត់វិធានការប្ដឹងជនអនាមិកម្នាក់ ព្យាយាមបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ IU និង Shin Se Kyung

  • 2022-01-21 08:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសារព័ត៌មានមានកូរ៉េបានចេញផ្សាយនៅរសៀលថ្ងៃទី២១ មករានេះបានឱ្យដឹងថាផលិតកម្ម EDAM បន្តចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងប្ដឹងទៅកាន់ជនអនាមឹកម្នាក់ព្យាយាមព្យាបាទ IU និង Shin Se Kyung

តារាសម្ដែង Shin Se Kyung

ផលិតកម្ម **EDAM Entertainment** បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដើម្បីប្រកាសអំពីផែនការរបស់ពួកគេក្នុងការចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកអត្ថាធិប្បាយព្យាបាទម្នាក់ ដែលព្យាយាមនិយាយអាក្រក់ពី តារាចម្រៀង IU និងតារាសម្តែង Shin Se Kyung ។

EDAM Entertainment បានលើកឡើងថា "យើងបានពិនិត្យដោយប្រុងប្រយ័ត្ននូវព័ត៌មានពីការត្រួតពិនិត្យរបស់ក្រុមហ៊ុន ក៏ដូចជារបាយការណ៍ដែលដាក់ជូន ហើយបានយល់ដឹងយ៉ាងពេញលេញអំពីភាពធ្ងន់ធ្ងរនៃការបញ្ចេញមតិអាក្រក់។ ដូច្នេះហើយពួកយើងបានដាក់ពាក្យបណ្តឹងជាច្រើនតាមរយៈក្រុមហ៊ុនរបស់យើង"

តារាចម្រៀង IU

ទន្ទឹមនឹងនេះEDAM Entertainment បានបង្ហើបថា រហូតមកដល់ពេលនេះពួកគេទទួលបានអាសយ ដ្ឋាន IP នៃគណនីជនអនាមិក និងឈ្មោះហៅក្រៅ និងគណនីផ្សេងទៀត ពួកគេបានបញ្ជូនទៅកាន់ទីភ្នាក់ងារស៊ើបអង្កេត។

រម្លឹកផងដែរថាមុនឈានដល់ក្រុមហ៊ុនចេញប្ដឹងបែបនេះ ដំណើរដើមទងមកពីជនល្មើសបានបញ្ចេញមតិប្រមាថ និងការបង្ហោះបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ IU និង Shin Se Kyung បន្ទាប់មកជនអនាមិកនេះបានព្យាយាមរត់គេច ដោយលុបភស្តុតាង ការបង្ហោះ ផ្សេងទៀតដែលប៉ះពាល់ដល់តារាស្រីទាំងពីរដួង

ប្រភព៖ Allkpop   ប្រែសម្រួល៖ PAV SREY PICH