អ្នកគ្រូណាលី ប្រាប់ច្បាស់ៗ រឿងដែលបងប្អូនហ៊ានតែភ្លាត់ធ្វើក្នុងថ្ងៃសែនចិនឆ្នាំនេះ ស៊យធំហើយ!
- 2022-01-21 10:34:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគ្រូណាលី ប្រាប់ច្បាស់ៗ រឿងដែលបងប្អូនហ៊ានតែភ្លាត់ធ្វើក្នុងថ្ងៃសែនចិនឆ្នាំនេះ ស៊យធំហើយ!
ចន្លោះមិនឃើញ
បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិចិន ឬបងប្អូនជាប់សែស្រឡាយចិន កាន់តែជិតមកដល់ ហើយនៅក្នុងថ្ងៃសែនចូលឆ្នាំចិនខាងមុខនេះ ប្រសិនបើបងប្អូនហ៊ានធ្វើសកម្មភាពដូចបណ្ដាឆ្នាំមុនៗ ច្បាស់ជាស៊យធំហើយ។
តាមទំព័រ Master Naly Fengshui បានឲ្យដឹងថា ថ្ងៃសែនចិនដែលនឹងមកដល់នៅថ្ងៃទី 31ខែមករាឆ្នាំ 2022នេះ ហាមដុតផាវ រឺបាញ់កាំជ្រួច ដាច់ខាត។
តាមជើងលេខ សកម្មភាពខាងលើ នឹងនាំលោកអ្នកឲ្យមានបញ្ហាកើតឡើងដោយនឹកស្មានមិនដល់ ហើយបើទោះជាផ្ទះបែរមុខទៅទិសខាងណាក៏ដោយ គឺហាមដុតផាវ ជាដាច់ខាត គ្រោះធំ ស៊យធំនឹងកើតឡើងដោយនឹកស្មានមិនដល់ បើអ្នកដុតផាវ រឺ បាញ់កាំជ្រួច ព្រោះថ្ងៃសែននោះជាថ្ងៃវក ឆុងនិងឆ្នាំខាល ហើយទិសទាំង 8 ជាទិសឆុងទាំងអស់។
ជាមួយគ្នាទំព័ររបស់គ្រូចិនសែល្បីឈ្មោះខាងបានគូសបញ្ជាក់ទៀតថា រាសីដែលត្រូវប្រយ័ត្នជាងគេគឺ អ្នកមាន វក ម្សាញ់ ខាល កុរ។ ជាពិសេសអ្នកកើតចំថ្ងៃ រឺ ខែ វក ម្សាញ់ ខាល កុរ សូមប្រយ័ត្នកុំសែនហើយដុតផាវ រឺ ដុតកាំជ្រួច ក្នុងថ្ងៃ31ខែមករានេះឲ្យសោះ។ បំណងល្អពី Master Naly Feng Shui ហុងស៊ុយបែបវិទ្យាសាស្ត្!!!