Ford F-150 Raptor ឆ្នាំ២០២២ ឌីហ្សាញបែបថ្មីឡូយកប់ តម្លៃជាង ១២ម៉ឺនដុល្លារ
- 2022-01-24 02:26:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford F-150 Raptor ឆ្នាំ២០២២ ឌីហ្សាញបែបថ្មីឡូយកប់ តម្លៃជាង ១២ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
កំពូលរថយន្តភីកអាប់ Ford F-150 Raptor ឆ្នាំ២០២២ ត្រូវបានឌីហ្សាញថ្មីរាងឡួយ ហៅថា Shlby Ford F-150 Raptor ដែលមើលទៅមានអំណាច និងមានកម្លាំងម៉ាស៊ីនខ្លាំង បង្កើនភាពលេចធ្លោថែមទៀតដល់អ្នកបើកបរ។
រថយន្តនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Shelby American ដោយរូបរាងខាងក្រៅត្រូវបានឌីហ្សាញបន្ថែមដូចជា គម្របម៉ាស៊ីនដោយមានរន្ធបឺតខ្យល់ពីរ, ឈ្នាន់សងខាងបិទបើកអូតូ, ប៉ាណាមានអក្សរ SHELBY ដ៏ធំ, កាងមុខកាងក្រោយដែកថែបជាមួយអំពូល light bar LED ទំហំ ៣០អ៊ីញ ឆ្នូត SHELBY ខ្មៅនៅលើដំបូល ហើយគ្រែត្រូវបានដេគ័រសម្រាប់ដាក់កង់សាគួរជាដើម។
ចំណែកផ្នែកកាប៊ីន ក៏ត្រូវបានឌីហ្សាញបែបថ្មីផងដែរ ដូចជាកៅអីពូកស្បែកពិសេស រំលេចដោយឡូហ្គូ SHELBY ហើយឈ្នាន់ហ្គែរ និងហ្វ្រាំងមានរាងបែបរថយន្តប្រណាំងជាដើម។
ចំពោះកម្លាំងម៉ាស៊ីនវិញ រថយន្តនេះ ប្រើម៉ាស៊ីនសាំងទាក់បូ EcoBoost V6 ចំណុះ ៣,៥លីត្រ ផលិតបានកម្លាំង ៥២៥សេះ។ លើសពីនេះ វាមានកង់ទំហំ ១៨អ៊ីញ ស្រោបដោយសំបកកង់បន្លា Off-roadរបស់ក្រុមហ៊ុន BFGoodrich។
រថយន្ត Shelby Ford F-150 Raptor ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ១២៤ ៨២០ដុល្លារ៕