អេមណាស់! Click 160 កាន់តែជិតចេញ លើកនេះប្រើហ្វ្រាំង ABS ទាំងមុខទាំងក្រោយ

  • 2022-01-24 02:32:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Click ជាប្រភេទម៉ូតូលេខអូតូ ដែលកន្លងមក មានជម្រើសម៉ាស៊ីនចំនួនពីរប្រភេទ គឺ 125cc និង 150cc។ ចំពោះប្រភេទ 150cc នេះ វាជាម៉ាស៊ីនតែមួយ ដែល Honda ប្រើនៅលើបងធំ PCX កន្លងទៅ។ សព្វថ្ងៃ PCX លែងប្រើប្រាស់ម៉ាស៊ីន 150cc ទៀតហើយ ដែលជំនួសមកវិញដោយប្រភេទ 160cc ដូច្នេះយើងអាចរំពឹងបានថា Click ស៊េរីថ្មីក៏នឹងប្រើម៉ាស៊ីននេះដែរ។

PCX 160

ថ្មីៗនេះ ព័ត៌មានពីប្រទេសឥណ្ឌូនេស៊ី បាននិយាយថា Honda ឥណ្ឌូនេស៊ីនឹងបញ្ចេញ Click 160 ស៊េរីថ្មីប្រើម៉ាស៊ីនថ្មី 157cc។ វាជាប្រភេទម៉ាស៊ីន Honda eSP+ ដែលផ្តល់មកវិញនូវកម្លាំងខ្លាំងជាងមុន តែស៊ីប្រេងតិចជាងមុន។

លើកនេះវានឹងបំពាក់ដោយហ្វ្រាំងឌីសទាំងមុខ និងក្រោយតែម្តង។ ទាក់ទងនឹងហ្វ្រាំងឌីសទាំងមុខទាំងក្រោយបែបនេះ Click 160 នឹងប្រើប្រព័ន្ធហ្រ្វាំង ABS ដើម្បីធានាបាននូវសុវត្ថិភាពឲ្យកាន់តែប្រសើរ។

ចំពោះរូបរាងខាងក្រៅវិញ Click 160 នេះនឹងនៅតែមានរូបរាងដូចនឹងម៉ូឌែល Click 150 ដដែល ប៉ុន្តែចំពោះសាក់ស៊ី និងគ្រោងឆ្អឹង Honda នឹងប្រើប្រាស់គ្រោងឆ្អឹងប្រភេទ eSAFថ្មី ដែលផ្តល់មកវិញនូវលំនឹងល្អជាងមុន ហើយមានទម្ងន់ស្រាល។

សម្រាប់តម្លៃដាក់លក់ ក៏ដូចជាកាលបរិច្ឆេទចេញលក់ជាផ្លូវការ Honda ប្រទេសឥណ្ឌូនេស៊ីនៅមិនទាន់បានបង្ហើបនៅឡើយទេ៕

អត្ថបទ៖ Thea Sothun