រក​ឃើញ ២​ក្រុម​បាន​ឡើង​វគ្គ​៨​​ក្រុម​ចុងក្រោយ Africa Cup of Nations

  • 2022-01-24 03:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៊ូគីណាហ្វាសូ​និង​ទុយណេស៊ី​ គឺ​ជា​​ប្រទេស​២​មុន​គេ​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​ពាន​រង្វាន់ Africa Cup of Nations។

ប៊ូគីណាហ្វាសូ​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់​ពី​ឈ្នះ​បាល់​ប៉េណាល់ទី​លើ​ក្រុម​ជម្រើស​ជាតិ​ហ្គាបុង​។ ក្នុង​ការ​ប្រកួត​ដែល​លេង​ដល់​ម៉ោង​បន្ថែម​​១២០​នាទី​​ក្រុម​ទាំង​ពីរ​បញ្ចប់​លទ្ធផល​ត្រឹម ១-១ ប៉ុណ្ណោះ ដូច្នេះ​ត្រូវ​ទាត់ប៉េណាល់ទី​កាត់​សេចក្ដី។ ជា​លទ្ធផល​ប៊ូគីណាហ្វាសូ​​បាន​ឈ្នះ ៧-៦។

ចំណែក​ឯ​ទុយណេស៊ី ​បាន​យក​ឈ្នះ​នីហ្សេរីយ៉ា​ ១-០ ដោយ​មួយ​គ្រាប់​នោះ​ធ្វើ​បាន​ដោយ​កីឡាករ Youssef Msakni។ ជ័យជម្នះ​នេះ​ទុយណេស៊ី​បាន​សិទ្ធិ​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ ដែល​ត្រូវ​ប៉ះ​ជាមួយ​ប៊ូគីណាហ្វាសូ​នៅ​ថ្ងៃ​ទី ២៩ ខែ មករា៕ ​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ