ប្រយ័ត្នទុក្ខធំ ក្នុងគ្រួសារពេញមួយឆ្នាំ! មកដឹងពីសកម្មភាពមិនគួរធ្វើនៅក្នុងថ្ងៃសែនចូលឆ្នាំចិន មានអ្វីខ្លះ?

  • 2022-01-24 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសល់តែរយ:ពេលមួយសប្តាហ៍ទៀតតែប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិចិន ឬបងប្អូនប្រជាពលរដ្ឋដែលលោកមានជាប់សែស្រឡាយចិន បានមកដល់ហើយ ប៉ុន្តែអ្វីរឿងសំខាន់គួរដឹងនោះគឺសកម្មភាពដែលមិនគួរធ្វើនៅក្នុងថ្ងៃសែនចូលឆ្នាំចិន ប្រសិនបើប្រហែសប្រាកដជាទុក្ខធំ លែងមានជោគមានជ័យ រកស៊ីមិនកាក់កប មានតែរឿងអវិជ្ជមាននៅក្នុងគ្រួសារតែម្តង។

បើតាមការជម្រាបជូនដោយ ឯកឧត្តមបណ្ឌិត ឡុង បូរ៉ា គ្រូហោរាសាស្ត្រល្បីឈ្មោះ និងជាប្រធានសមាគន៍ ទំនៀមប្រពៃណីខ្មែរ និងសេវាសង្គមនិងជាទីប្រឹក្សាផ្ទាល់ សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានឲ្យដឹងថា សកម្មភាពដែលមិនគួរធ្វើ នៅក្នុងថ្ងៃសែនរួមមាន៖

១. មិនគួរធ្វើអ្វីមួយដែលមានសម្លេងក្តូងក្តាំងដូចជាសម្លេងចាក់បាស និងសម្លេងលាន់រំខាននៅពេលដែលយើងសែននោះទេ

២. ជៀសវាងការសែនទៅលើរបស់របរដែលមានពណ៌ក្រហមលើសលុប នេះក៏ជាតំណមដែលគួរជៀសវៀងផងដែរ

៣. មិនគួរដុតផាវឬក៏កាំជ្រួច ពីព្រោះវានឹងធ្វើអោយកម្លាំងគោចររបស់តារាលេខ៥ដែលគោរចរចំចំណុចកណ្តាលវាមានកម្លាំងខ្លាំងវាទៅជាលេបឬបំផ្លាញវិញ ជួនកាលយើងអាចនិយាយថាយើងមិនបានកើតឆ្នាំខាលទេ តែយើងអាចកើតថ្ងៃខាល ខែខាល ម៉ោងខាងជាដើម ពីព្រោះសម្រាប់ឆ្នាំខាលនេះជាឆ្នាំកាចបន្តិច ។

ជាចុងក្រោយលោកគ្រូក៏ឡុង បូរ៉ា បានបញ្ជាក់បន្ថែមថា សូមឲ្យបងប្អូនខ្សែស្រឡាយចិនជៀសវាងទៅលើសកម្មភាពទាំងអស់ខាងលើ ប្រសិនបើចង់ឲ្យក្រុមគ្រួសាររបស់ខ្លួនមានជោគមានជ័យ រាសីខ្ពស់ រកស៊ីមានបានកាក់កប នៅក្នុងឆ្នាំថ្មីនេះ ដូចនេះសូមប្រយ័ត្នជាដាច់ខាត ។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម