បំផ្ទុះភ្នំភ្លើងក្រោមបាតសមុទ្រ បង្កទៅជារលកយក្សស៊ូណាមិ វាយប្រហារមនុស្សស្ទើរទូទាំងប្រទេស Tonga

  • 2022-01-24 06:55:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ មានបាតុភូតផ្ទុះភ្នំភ្លើងនៅក្រោមបាតសមុទ្រនៃប្រទេស Tonga ដែលបានបណ្តាឱ្យកើតមាននូវរលកយក្សស៊ូណាមិ វាយប្រហារមកលើប្រទេសនេះ នឹងបានគំរាមកំហែងទៅដល់ប្រទេសចំនួន ៤ផ្សេងទៀតនៅក្បែរនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន BBC។

បាតុភូតនេះ បានបង្កឱ្យខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជន រួមមានផ្ទះសម្បែង អគារ និងតំបន់ឆ្នេរជាដើម។ ចំណែកពលរដ្ឋ Tonga សរុបប្រមាណ ៨៤ភាគរយនៅទូទាំងផ្ទៃប្រទេស ត្រូវបានវាយប្រហារដោយរលកយក្សស៊ូណាមិ។ នេះបើតាមទិន្នន័យផ្តល់ដោយរដ្ឋាភិបាលនៃប្រទេស Tonga។

ចំពោះករណីបាត់បង់ជីវិតវិញ មានតិចតួចពោលគឺ ៣នាក់និងអ្នករបួសធ្ងន់ស្រាលមួយចំនួនទៀតផងដែរ។ បាតុភូតមួយនេះ ត្រូវបានគេចាត់ទុកជាគ្រោះធម្មជាតិដែលមានលក្ខណៈទ្រង់ទ្រាយធំ និងមិនធ្លាប់កើតមាននោះទេ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ប្រភព៖ BBC   ប្រែសម្រួល ៖ សង្ហា