រលកថ្មី! តារាថៃ Pat Napapa បង្ហោះសារសុំទោសអ្នកគាំទ្រក្រោយរកឃើញវិជ្ជមានកូវីដ១៩

  • 2022-01-24 06:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសារព័ត៌មានថៃបានចុះផ្សាយនៅប៉ុន្មានម៉ោងមុននេះថាតារាស្រី Pat-Napapha Tantrakul បានរកឃើញផ្ទុកជំងឺកូវីដ១៩ ចេញអាការៈមួយចំនួន បន្ទាប់មកធ្វើតេស្ដវិជ្ជមាននៅព្រឹកនេះតែម្ដង។

ទន្ទឹមនឹងនេះ Pat Napapha បានបង្ហោះសារក្នុង Instagram បន្ទាប់ពីបានដឹងលទ្ធផលវិជ្ជមាន ប្រាប់អ្នកគាំទ្រនាងថានាងបានឆ្លងកូវីដ ហើយនាងបានធ្វើការសុំទោសទៅកាន់គ្រប់គ្នាផងដែរ។

យ៉ាងណាមិញរហូតមកដល់ពេលនេះ Pat Napapha កំពុងស្នាក់ព្យាបាលដាច់ដោយឡែក ដើម្បីតាម ដានសុខភាពរបស់នាង។ ដោយឡែកគេនៅមិនទាន់បានដឹងពីស្ថានភាពកូនប្រុសរបស់នាងនៅឡើយទេថា តើក្មេងប្រុសនេះអាចនឹងឆ្លងពីម្ដាយ ឬយ៉ាងណា ខណៈរហូតមកដល់ពេលនេះនៅមិនទាន់មាន ព័ត៌មានថៃណាមួយចុះផ្សាយបន្ថែមពីកូនប្រុស Pat Napapha៕

ប្រភព៖ Sanook   ប្រែសម្រួល៖ PAV SREY PICH

អត្ថបទថ្មី