ណាត់ជួបគ្នាមិនប៉ុន្មានដងផង Angelina Jolie ទម្លាយអារម្មណ៍ពិតចំពោះ The Weeknd

  • 2022-01-24 07:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមព័ត៌មានចុងក្រោយពី Geo Angelina Jolie បានឱ្យដឹងថានាងកំពុងតែរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានណាត់ជួបជាមួយតារាចម្រៀង The Weeknd ហើយអ្នកទាំងពីរត្រូវបានគេមើលឃើញថាជា "មិត្តល្អគ្នា"

បន្ទាប់ពីទទួលានអាហារពេលល្ងាចដ៏កក់ក្ដៅ និងជារាត្រីណាត់ជួបដ៏រ៉ូមែនទិករបស់ Angelina Jolie ជាមួយ The weeknd វាបានធ្វើឱ្យAngelina Jolie ហាក់មានអារម្មណ៍ល្អប្រសើរ ក្រោយជួបបញ្ហាស្មុគស្មាញរឿងលែងលះជាមួយអតីតស្វាមីនាង។

យោងតាមប្រភពមួយបានបញ្ជាក់ថាចាប់តាំងពី Angelina លែងលះជាមួយ Brad Pitt នាងមានការព្រួយបារម្ភយ៉ាងខ្លាំងថានាងនឹងមិនអាចណាត់ជួបជាមួយអ្នកណាទៀតឡើយ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះស្រាប់តែលេចវត្តមាន The Weeknd បានធ្វើឱ្យ Angie មានអារម្មណ៍ថាធូរស្បើយ និងរីករាយជាងមុន។

រម្លឹកផងដែរថា Angelina Jolie និង The Weeknd បានជួបគ្នាប៉ុន្មានដងហើយ។ នៅពីខែកក្ដដាឆ្នាំមុន ប្រភពពី US Weekly បានបញ្ជាក់ថាពួកគេត្រូវគ្នាខ្លាំងណាស់ ប៉ុន្តែគ្មានអ្វីអាចសម្គាល់បានទេថាការណាត់ជួបដ៏រីករាយនេះ ជាសេចក្ដីស្នាហា។ លើសពីនេះ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនត្រូវ លើកឡើងថាហេតុផលដែលធ្វើឲ្យអ្នកសិល្បទាំងពីរមានភាពស្និទ្ធស្នាលជាមួយគ្នានោះ គឺដោយសារតែកូនៗរបស់ Angelina Jolie គឺជាអ្នកគាំទ្រ The Weeknd៕

ប្រភព៖ Kenh14   ប្រែសម្រួល៖ PAV SREY PICH