លឿនដូចព្យុះសង្ឃរា! មិនដល់មួយដង្ហើមផង របស់ ៥មុខច្នៃចេញពី Jungkook លក់ដាច់អស់ខ្ទេច

  • 2022-01-26 03:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“Artist Made Merch Collection” ស្នាដៃរបស់ Jungkook បាន​បង្ហាញមុខហើយ រួមមាន អាវមានមួកចំនួន ៤ និង អំពូល Mikrokosmos ១ ប៉ុន្តែភ្លាមៗមិនបានមួយដង្ហើមផង ផលិតផលទាំងនេះ​មានអ្នកទិញអស់រលីងគ្មានសល់ឡើយ។

លទ្ធផលនេះ​បាន​ធ្វើឲ្យ Jungkook ក្លាយជាម្ចាស់ទំនិញទីមួយដំបូងគេ ដែល​មាន​សមត្ថភាពលក់ឥវ៉ាន់ដាច់អស់លឿនបំផុតក្នុងពិភពលោក ហើយក៏បាន​អង្រួន WeVerse ឲ្យកក្រើកមិនធម្មតាដែរ ពេល​ Live លក់ភ្លាមៗ។

ប្រភេទឥវ៉ាន់ទាំងអស់ដែល​មាន​ ២ប្រភេទ ស្មើនឹងចំនួន ៥ (អាវ ៤ពណ៌ និងអំពូល១) មាន​តម្លៃខ្ពស់គួរសម ប៉ុន្តែនៅតែចាញ់ឥទ្ធិពលនៃសន្ធឹកទិញរបស់ម៉ូយៗរបស់ Jungkook ដែល​ត្រូវជា ARMY។ អាវក្រៅមានក (Hoodie) ១ មាន​តម្លៃ ១២៥,៤១ដុល្លារ ស្របពេលអំពូលវិញមាន​តម្លៃ ១៤៣,៩៩ដុល្លារ)

វាពិតជា​បញ្ជាក់​បាន​ថា​ ឥទ្ធិពលប្រជាប្រិយភាពរបស់តារា​ប្រុសរូបនេះ និងសមាជិករួមក្រុមកាន់តែហក់ឡើងខ្ពស់ជាលំដាប់ ព្រោះ​គ្រប់ Merch ដែល​ដាក់បង្ហាញជា​បន្តបន្ទាប់ មានអ្នកចាំទិញភ្លាមៗ ហើយក៏ដាច់អស់ពីស្តុកគ្មានសល់ភ្លាមៗដែរ។ ផលិតផលច្នៃផ្ទាល់ចេញពីគំនិតរបស់សមាជិកទាំង របស់ BTS បាន​បង្ហាញ​អស់ហើយ ពេល​នេះ​ក៏ដល់ពេល​អ្នកគាំទ្ររង់ចាំជា​បន្តនូវ​ស្នាដៃបទ​ចម្រៀងថ្មីសម្រាប់ឆ្នាំ ២០២២ វិញម្ដង។ ដំណឹង​ដើមឆ្នាំចេញពី Big Hit Music បញ្ជាក់ថាក្រុមនឹងមានបទថ្មី ប៉ុន្តែមិនទាន់មានព័ត៌មានបន្ថែមពីថ្ងៃខែដែល BTS នឹង​បង្ហាញមុខទេ៕

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី