ពេលគេសួរថា «អង្កាល់ការ?» ស្រីនា និង ហេង វិសាល គាំងយោបល់ ដូចមានអីក្នុងចិត្ត

  • 2022-02-02 03:18:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មង្គលការរបស់ តែ ស៊ុនសុដាលីកា នៅតែមិនទាន់ទៅណា​ឆ្ងាយពីអារម្មណ៍មហាជន ប៉ុន្តែអ្វី​ដែល​គ្រប់គ្នានៅតែដក់ចិត្តខ្លាំង គឺវត្តមាន​របស់ ហេង វិសាល និង ស្រីនា

គ្រប់គ្នា​ច្បាស់​ជាបាន​ជ្រាប​ថា ហេង វិសាល គឺជាអ្នកដែល​ចាប់បាន​បាច់ផ្ការបស់កូនកំលោះ កូនក្រមុំ ហើយភ្លាមៗ Content Creator ដ៏ល្បីរូបនេះ​បាន​យក​បាច់ផ្កានេះជូន ស្រីនា ដែល​នៅ​មុខឆាក។

រូបភាពមួយសន្លឹកពិតជាទទួល​បាន​ការគាំទ្រ​ខ្លាំង ចែក​ចាយ​ចេញពីទំព័រហ្វេសប៊ុក Linda_Vee។ ដោយឡែកនៅថ្ងៃទី៣១ ខែមករា Jasmie Hang ដែលក៏បាន​ចូលរួមកម្មវិធីពិសេស​នេះ​ដែរនោះ បាន​បង្ហោះវីដេអូ Vlog ពេល​ទៅមង្គលការរបស់លីកា។

ទស្សនាវីដេអូ៖

ក្នុងវីដេអូបាន​បង្ហាញសកម្មភាពជា​ច្រើន ប៉ុន្តែវគ្គ​ដែលគេ​ចាប់អារម្មណ៍ខ្លាំងដែរនោះ គឺពេល Jasmine, លីនដា និងមិត្តភ័ក្តិសួរ ស្រីនា ថា «អង្កាល់បងឯងរៀបការ?»

ស្រីនា បាន​ឆ្លើយថា៖ «ពេល Crush ចូលដណ្ដឹង»

លីនដា សួរបន្តទៀតថា «Crush មួយណា?» ស្របពេលកាមេរ៉ា បាញ់តម្រង់ទៅហេង វិសាល។ ត្រង់ពេលនោះហើយដែល ហេង វិសាល និង ស្រីនា គាំងយោបល់ និង​ស្ងាត់មាត់រកចម្លើយតបលែងកើត ដូចមានអ្វីដែល​កំពុង​គិតក្នុងចិត្ត។

ការពិតទៅ ហេង វិសាល ត្រូវអ្នកគាំទ្រ​ឧស្សាហ៍ Ship (ផ្គូរផ្គង) ជាមួយនឹង​តារាស្រីក្មេងៗជាច្រើននាក់ ប៉ុន្តែអ្នកដែលមានអ្នកពេញចិត្តខ្លាំងជាងគេគឺ ស្រីនា។ នេះក៏ដោយសារតែពួកគេ​ទាំង ២ មានភាពស៊ីសង្វាក់គ្នាខ្លាំងពេក ទាំងចរិតពិត និង​ក្នុង​ការងារ៕

ប្រភព៖ facebook