ឃើញ MU USA សម្លាប់ខ្លួនភ្លាម Anchilee យំនឹកកាលត្រូវគេ Bully រហូតចង់បញ្ចប់ជីវិត

  • 2022-02-03 09:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របនឹងករណីលោតស្លាប់ខ្លួនពីលើអគាររបស់តារាបង្ហាញម៉ូដ និងជា Miss Universe USA ២០១៩ ធ្វើឱ្យបវរកញ្ញាចក្រវាលថៃ២០២១ Angelie Scott-Kemis រំលឹកទាំងទឹកភ្នែកដល់រឿងនាងធ្លាប់គិតចង់ធ្វើបែបនេះ បន្ទាប់ពីមានអ្នករិះគន់ខ្លាំងពេក។

Angelie Scott-Kemis Miss Universe Thailand ២០២១ យំសស្រាក់បន្ទាប់ពីរំលឹកអារម្មណ៍ដ៏ឈឺចាប់របស់នាងដែលត្រូវបានមហាជន Bullie ដោយផ្ញើសារ និង comment អវិជ្ជមានជាច្រើនដែលប៉ះ ទង្គិចផ្លូវចិត្តយ៉ាងខ្លាំងចំពោះ Angelie ជុំវិញរាងកាយ មាឌឌាំងរបស់នាង។ ក្នុងនោះ Angelie សារភាពថានាងក៏ធ្លាប់គិតចង់បញ្ចប់ជីវិតខ្លួនឯងដើរចេញពីពាក្យមិនល្អទាំងនោះ។

ទោះជាយ៉ាងណាក្ដីស្រីស្អាតរូបនេះនៅតែអាចជំនះខ្លួនឯងមិនឱ្យខ្វាយខ្វល់ពីពាក្យអាក្រក់ទាំងនោះ យកពេលដុះខាត់សមត្ថភាពខ្លួនឯង និងព្យាយាមងើបឈរដើរទៅមុខ ដើម្បីឈោងចាប់យកក្ដីស្រមៃនាង។

ទន្ទឹមនឹងនេះ Angelie បាននិយាយថានាងពិតជាយល់ពីអារម្មណ៍ដូចគ្នាជាមួយ Cheslie Kryst Miss USA ២០១៩ ដែលរងសម្ពាធផ្លូវចិត្ដដូចគ្នា ហើយ Angelie ក៏គិតចង់ធ្វើរឿងនេះដែរ ប៉ុន្តែសំណាងដែលនាងមកដល់ចំណុចដែលនាងអាចទាញខ្លួនឯងមកវិញបាន នៅជាមួយគ្រួសារ និងមនុស្សជាទីស្រលាញ់៕

ប្រភព៖ Brighttv

អត្ថបទ៖ PAV SREY PICH

អត្ថបទពេញនិយម