ម្ដងនេះ ហ៉ឹកហ៊ាក់ខ្លាំងហ្មង! ទឹកក្រអូបខមហ្វតទឹកអប់ បង្ហាញខ្លួនដោយ កញ្ញាឯក ប៉ូ គឹមថេង សុតធីតា Miss Grand Cambodia 2021 ក្នុងកម្មវិធីរបស់ខ្លួននៅផ្សារទំនើបអ៉ីអន ម៉ល ភ្នំពេញ

  • 2022-02-14 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អញ្ជើញសុទ្ធតែម្ចាស់ពានតែម្ដង!!!

ក្រោយពីបានជួបភាពរំភើបរីករាយ ការលេងហ្គេមសប្បាយៗ និងទទួលចំណេះដឹងពីបទពិសោធផ្ទាល់ខ្លួនរបស់បវរកញ្ញាចក្រវាលឆ្នាំ២០១៩ កញ្ញា សំណាង អេលីណា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២កន្លងមក លោកអ្នកប្រាកដជាមានការប្លែកភ្នែកមួយកម្រិតទៀតហើយដោយសារ នៅថ្ងៃបន្ទាប់ កម្មវិធីរបស់ទឹកក្រអូប ខមហ្វតទឹកអប់ បានបង្ហាញខ្លួនកញ្ញាឯកថ្មីមួយទៀត គឺកញ្ញាឯក ប៉ូ គឹមថេង សុតធីតា។

កញ្ញាឯក ប៉ូ គឹមថេង សុតធីតា ដែលជាបវរកញ្ញាម្ចាស់ពានមានភាពល្បីល្បាញមួយរូបនៅក្នុងកម្មវិធី Miss Grand Cambodia 2021 បានចូលមកបង្ហាញខ្លួនក្នុងកម្មវិធីដែលសហការជាមួយនឹងទឹកក្រអូប ខមហ្វតទឹកអប់ដូចគ្នានេះ នៅផ្សារទំនើបអ៉ីអន ម៉ល ភ្នំពេញ ជាន់ផ្ទាល់ដី ដើម្បីបង្កើតភាពសប្បាយរីករាយនានាតាមរយៈការលេងហ្គេមសប្បាយៗជាមួយទស្សនិកជននិងហ្វេនៗរបស់កញ្ញាផ្ទាល់និងស្តង់ទឹកក្រអូបខមហ្វត ព្រមទាំងការចែករំលែកគន្លឹះសំខាន់ៗផ្ទាល់ខ្លួនរបស់កញ្ញា ក៏ដូចជាបង្កើតភាពជឿជាក់ដោយខ្លួនឯង។

ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនដែលខកខានពុំបានជាវទឹកក្រអូប ខមហ្វត ទឹកអប់ នៅកម្មវិធីថ្ងៃទី1 ទឹកក្រអូប ខមហ្វត ទឹកអប់ ក៏បានផ្ដល់ប្រូម៉ូសិន និងការថែមជូន 1ថ្ងៃទៀតនៅថ្ងៃទី13 កុម្ភៈ ដើម្បីឱ្យអតិថិជនទាំងក្រៅ ព្រមទាំងអ្នកទស្សនាតាមរយៈការឡាយបន្តផ្ទាល់របស់កម្មវិធីខមហ្វត បានទទួលយកការផ្ដល់ជូនដ៏កម្រមួយនេះ។

គួរបញ្ជាក់ផងដែរថា កញ្ញា ប្រេម៉ា ក៏មានវត្តមាននៅថ្ងៃទី2ក៏ដូចជាថ្ងៃចុងក្រោយនៃកម្មវិធីទឹកក្រអូបខមហ្វតដែរ ដោយកញ្ញាបានបង្ហៀរសំនៀងតាមរយៈបទច្រៀងដ៏ពីរោះរបស់កញ្ញាដែលកំពុងមានការពេញនិយមខ្លាំងពីសំណាក់អ្នកគាំទ្ររបស់កញ្ញា។

សម្រាប់កញ្ញា ប៉ូគឹមថេង សូតធីតា ពិតណាស់ ភាពជឿជាក់ និងមានទំនុកជារឿងដែលសំខាន់បំផុតក្នុងជាជីពជាបរវញ្ញា ដូច្នេះហើយគ្រប់គ្នាតែងមានអាថ៌កម្បាំង និងតិកនិករៀងៗខ្លួន។ តួយ៉ាងបវរកញ្ញាទាំងពីររូបតែងតែចែករំលែកបទពិសោធផ្ទាល់ខ្លួននៅលើផេកផ្លូវការរបស់ខ្លួន ក៏ដូចជានៅលើផេករបស់ខមហ្វត (Comfort Cambodia)។

ហេតុនេះ តើលោកអ្នកចង់ដឹងពីគន្លឹះសំខាន់ៗទាំងនោះ ឬអត់? កុំភ្លេចតាមដានការផ្ដល់ជូននូវប្រូម៉ូសិនពិសេសៗ ក៏ដូចជាទស្សនាការចែករំលែកបទពិសោធរបស់ Idol ទាំងពីរនៅលើ គេហទំព័រហ្វេសបុកផេករបស់ ទឹកក្រអូប ខមហ្វត (Comfort Cambodia)

អត្ថបទពេញនិយម