កីឡាករ​ Newscastle ម្នាក់​បាន​បាក់​ឆ្អឹង​តទៅម្រាម​ជើង​ ក្រោយ​ជួយ​ឲ្យ​ឈ្នះ​ Aston Villa

  • 2022-02-14 13:33:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ក្លឹប​ Newscastle កីឡាករ​ Kieran Trippier ត្រូវ​បាន​រក​ឃើញ​បាក់​ឆ្អឹង​ត​ទៅ​កូន​ម្រាម​ជើង​ ខាង​ឆ្វេង​ ក្រោយ​ជួយ​ឲ្យ​ឈ្នះ​នឹង​ក្លឹប​ Aston Villa ១-០ ក្របខ័ណ្ឌ​ Premier League កាល​ពី​ម្សិលមិញ​នេះ​ (ម៉ោង​កម្ពុជា)។

កាល​ពី​ប្រកួត​ខាង​លើ​ Trippier បាន​ស៊ុត​ចូល​នៅ​នាទី​៣៥ ជួយ​ឲ្យ​ Newcastle ឈ្នះ​ប្រកួត​នេះ​។

យ៉ាង​ណា​កីឡាករ​នេះ​ត្រូវ​បាន​ប្ដូរ​ចេញ​វិញ​ភ្លាមៗ នៅ​ដើម​តង់​ទី​២ ដោយ​សារ​មាន​បញ្ហា​ឈឺ​ជើង​។

នៅ​ក្នុង​ថ្ងៃ​នេះ​ ក្រោយ​បាន​ពិនិត្យ​ច្បាស់​លាស់​ Trippier បាន​រក​ឃើញ​បាក់​ឆ្អឹង​ត​ទៅ​កូន​ម្រាម​ជើង​ ខាង​ឆ្វេង​ ដូច្នេះ​ខ្សែ​ការពារ​នេះ​​នឹង​អវត្តមាន​ប្រកួត​ខាង​មុខ​មួយ​ចំនួន​ ដើម្បី​ធ្វើការ​ព្យាបាល​ឲ្យ​បាន​សះ​ស្បើយ​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី