ព័ត៌មានសំខាន់ៗពីមង្គលការ Son Yejin & Hyun Bin គូស្នេហ៍លំដាប់ Legend ប្រចាំ K-DRAMA

  • 2022-02-21 05:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Son Ye Jin និង Hyun Bin នឹង​រៀបចំពិធីមង្គលការដ៏ឱឡារិក ប៉ុន្តែជាលក្ខណៈឯកជន​នៅខាងក្រៅ គឺនៅសណ្ឋាគារ Walkerhill ក្នុងរដូវផ្ការីកខាងមុខ។

យោងតាម​ការចេញផ្សាយនៅ​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ Son Ye Jin និង Hyun Bin នឹង​រៀបការនៅចុងខែមីនា ខាងមុខ។ មង្គលការរបស់ពួកគេនឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទីធ្លាផ្នែកខាងក្រៅនៃ សណ្ឋាគារដ៏ប្រណីត Walkerhill ហើយតារា​ដែល​នឹង​ចូលរួម​ ក៏ដូចជានឹងក្លាយជាអ្នកដំណើរការកម្មវិធីមាន Bae Yong Joon និង Kim Hee Sun

ក៏មាន​ការ​ឲ្យដឹង​ដែរ​ថា​ ពិធីនេះ​នឹង​រៀបចំ​ជាលក្ខណៈឯកជន​ ដោយមាន​ភ្ញៀវចូលរួមខ្ទង់ ១០០នាក់ ហើយអ្នកទាំងនោះ​គឺមានតែសាច់ញាតិគ្រួសារ និងមិត្តជិតស្និទ្ធប៉ុណ្ណោះ។

ក្ដី​ស្នេហ៍របស់គូស្នេហ៍មួយគូ​នេះ ពិតជា​អង្រួន​ចិត្តអ្នកគាំទ្រ​ខ្លាំងមិនធម្មតា ក្រោយពួកគេបើកទម្លាយពីការពិតនៃទំនាក់ទំនង​កាល​ពីចុងខែធ្នូ ឆ្នាំ២០២០។ ឈាន​ដល់ពេល​ប្រកាសពីដំណឹង​រៀបការនៅ​ថ្ងៃទី១០ ខែកុម្ភៈនេះ អ្នកគាំទ្រក៏រឹតតែរំភើប​ និងសាទរអស់ពីចិត្ត៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី

អត្ថបទថ្មី