អម្រឹត រៀបចំការចាប់រង្វាន់ធំរង្វាន់រថយន្ដ Ford Ranger ជូនដល់អតិថិជន ដើម្បីឱកាសអបអរខួបទី៣០ឆ្នាំ

  • 2022-02-22 01:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធធ្វើនូវកម្មវិធីចាប់រង្វាន់ធំរថយន្ដ Ford Ranger Wildtrak ២០២២ ជូនដល់អតិថិជនរបស់ខ្លួនថ្មីៗនេះ។ ជាមួយគ្នា កម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីអបអរខួប៣០ឆ្នាំរបស់អម្រឹត ដែលបានផ្ដល់ជូនរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន សរុបជាទឹកប្រាក់ជាង ១.០០០ លានរៀល រួមជាមួយរង្វាន់ធំរថយន្តទំនើប Ford Ranger Wildtrak 2022 ដល់អតិថិជនផងដែរ។

គូសបញ្ជាក់ផងដែរថា កម្មវិធីពិសេសអបអរខួប ៣០ឆ្នាំនេះ គឺជាកម្មវិធីធំបំផុត និងមិនធ្លាប់មានពីមុនមករបស់ អម្រឹត ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី០១ ខែកក្កដា ដល់ ៣១ ខែធ្នូ ឆ្នាំ២០២១ មកម្លេះ ហើយកម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូន ព្រមទាំងទទួលបានការចូលរួមគាំទ្រពីសំណាក់អតិថិជនរបស់អម្រឹតជាច្រើនពាន់នាក់ និងមានសុក្រឹតភាព បំផុត។ ក្នុងនោះ អម្រឹត ក៏បានរកឃើញអតិថិជនសំណាងចំនួន ១៨០ នាក់រួចមកហើយដែលម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ៤លានរៀល ដោយ អតិថិជនទាំងអស់ធ្វើការបើកគណនីក្មេងឆ្លាត ដំឡើងកម្មវិធី អម្រឹតម៉ូបាល ឬ ប្រើប្រាស់ឥណទានបុគ្គលរបស់ អម្រឹត ក្នុងអំឡុងកាលបរិច្ឆេទនៃកម្មវិធីប្រូម៉ូសិន។

បន្ទាប់ពីបានពិនិត្យ និងផ្ទៀតផ្ទាត់យ៉ាងម៉ត់ចត់ពីក្រុមគណកម្មការរបស់អម្រឹត ក៏ដូចជាតាមរយៈការផ្សាយផ្ទាល់ក្នុងគេហទំព័រផ្លូវការរបស់ Amret MFI នាពេលកន្លងមក អម្រឹត ក៏បានរកឃើញអតិថិជនដែលមានសំណាងចំនួន ១៤នាក់ ដែលក្នុងនោះ អតិថិជនទាំងអស់ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីចាប់រង្វាន់ធំរថយន្ត Ford Ranger Wildtrak 2022 នៅផ្សារទំនើប អ៊ីអន ម៉ល ដើម្បីស្វែងរកម្ចាស់សំណាងធំតែម្នាក់គត់តែប៉ុណ្ណោះ។ ក្នុងខណៈនៃកម្មវិធីនោះដែរ អតិថិជនទាំង១៤ រូបត្រូវបានអញ្ជើញទៅក្នុងទូម៉ាស៊ីនបាញ់ប្រាក់ ដើម្បីធ្វើការចាប់ប្រាក់ ដែលមារយៈពេល ៣០វិនាទីក្នុងម្នាក់។ បន្ទាប់ពីធ្វើការចាប់ប្រាក់រួច អតិថិជនម្នាក់ៗអាច ធ្វើការជ្រើសរើស សោឡាន ដែលមានចំនួន១៤ ម្នាក់មួយៗ ដែលក្នុងសោឡាននោះ មានតែសោឡានមួយប៉ុណ្ណោះ ដែលអាចចុចបញ្ជារថយន្តអោយបន្លឺសំលេងបាន។ សម្រាប់អតិថិជនដែលចុចបញ្ជាអោយឡាន បន្លឺសំលេង អតិថិជននោះ ត្រូវបានចាត់ទុកជាអ្នកឈ្នះរង្វាន់ធំ សម្រាប់អតិថិជន ១៣នាក់ដែលមិនបានឈ្នះ បានទទួលប្រាក់ ១០០០ដុល្លារ ជាការលើកទឹកចិត្ត។

អតិថិជនដែលមានសំណាងឈ្នះរង្វាន់ធំ រថយន្ត Ford Ranger Wildtrak 2022 បានទៅលើអតិថិជនឈ្មោះ «លុន ឡៃយឹង» ភេទ ស្រី មកពីខេត្តសៀមរាប។

ឆ្លៀតក្នុងឱកាសដ៏ពិសេស និងមហាសំណាងនេះផងដែរ ម្ចាស់រង្វាន់រថយន្ត Ford Ranger Wildtrak 2022 «លុន ឡៃយឹង» ភេទ ស្រី មកពីខេត្តសៀមរាប បានថ្លែងថា៖ «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់រកអ្វីប្រៀបផ្ទឹមមិនបានទេ ដោយបានឈ្នះរថយន្ត Ford Ranger Wildtrak 2022 ពីអម្រឹតពិតប្រាកដមែន ហើយកម្មវិធីប្រមូសិនពិសេសក្នុងឱកាសអបអរខួបទី៣០ របស់អម្រឹតនេះគឺមានភាពសុក្រឹត្ត និងយុត្តិធម៍បំផុតសម្រាប់អ្នកចូលរួម ហើយខ្ញុំក៏ជាអតិថិជន១រូបដែលតែងតែ ប្រើសេវាកម្មរបស់អម្រឹតផងដែរ។ ជាពិសេស ខ្ញុំក៏ដូចជាអតិថិជន ទាំង១៤ ផ្សេងទៀត ទទួលបាននូវការរាក់ទាក់ និងយកចិត្តទុកដាក់យ៉ាងល្អ ពីថ្នាក់ដឹកនាំ និងក្រុមការងាររបស់អម្រឹត ដោយយើងទទួលបានការផ្តល់ជូននូវការធ្វើដំណើរ ស្នាក់នៅ និងជាពិសេសទទួលបានការស្វាគមន៍ ពីលោក ដុស ឌីន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតផ្ទាល់ ក៏ដូចជាការពិសាភោនីយអាហារ ជាមួយថ្នាក់ដឹករបស់អម្រឹតផងដែរ។ ជាចុងក្រោយខ្ញុំសូមជូនពរអម្រឹតឱ្យកាន់តែមានអតិថិជនគាំទ្រកាន់តែច្រើន និងរីកចម្រើនកាន់តែខ្លាំង»។

លោក ដុស ឌីន អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា៖ «ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ អម្រឹត បានចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជា។ យើងបានវិវឌ្ឍន៍ខ្លួនពីគម្រោងឥណទានខ្នាតតូចដែលបានផ្ដួចផ្ដើមដោយអង្គការបារាំងមួយកាលពីឆ្នាំ១៩៩១ ទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនសរុបជាងកន្លះលាននាក់»។

លោកបានបន្តថា៖ «ការដាក់ចេញកម្មវិធីប្រូម៉ូសិនអបអរខួប៣០ឆ្នាំនេះឡើង គឺមានគោលដៅចម្បងក្នុងការអបអរសាទរដល់សមិទ្ធផលសំខាន់ៗដែល អម្រឹត សម្រេចបានក្នុងរយៈពេល៣០ឆ្នាំមកនេះ ក៏ដូចជារួមចំណែកជំរុញការលូតលាស់វិស័យហិរញ្ញវត្ថុ ដែលបានបង្អាក់ដោយការរីករាលដាលនៃជំងឺកូវីដ ១៩»។ ឆ្លៀតក្នុងឱកាសនេះ «ខ្ញុំសូមអបអរសាទរដល់ម្ចាស់សំណាងរង្វាន់ធំរថយន្ត Ford Ranger Wildtrak 2022 និងអរគុណដល់អតិថិជនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីប្រមូសិនពិសេសរបស់អម្រឹត ក៏ដូចជាបានអញ្ជើញចូលរួមក្នុងកម្មវិធីចាប់រង្វាន់នារាត្រីនេះផងដែរ»៕

សម្រាប់ព័ត៌មានអំពីផលិត និងសេវាកម្មរបស់អម្រឹត សូមចូលទៅកាន់គេហទំព័រ amret.com.kh

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី