ធ្លាយសារចុងក្រោយពេល Tangmo Nida ឆាតជាមួយមិត្តភ័ក្តិ នៅល្ងាចថ្ងៃកើតហេតុ
- 2022-02-25 04:17:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយសារចុងក្រោយពេល Tangmo Nida ឆាតជាមួយមិត្តភ័ក្តិ នៅល្ងាចថ្ងៃកើតហេតុ
ចន្លោះមិនឃើញ
ឧបទ្ទវហេតុធ្លាក់ចូលទឹកទន្លេ របស់តារាសម្ដែងថៃ Tangmo Nida ពិតជាបានបង្កជាការភ្ញាក់ផ្អើល និងបារម្ភជាពន់ពេកពីអ្នកគាំទ្រ ដោយសារហេតុការណ៍នេះកើតឡើងភ្លាមៗពេក។
បច្ចុប្បន្នក្រុមការងារសង្គ្រោះកំពុងប្រឹងយ៉ាងពេញទំហឹងក្នុងការបន្តស្វែងរកនាង ហើយទាំងគ្រួសារ ទាំងមិត្តភ័ក្តិ និងអ្នកគាំទ្រក៏កំពុងបន់ស្រន់ព្រមផ្ដល់ក្ដីសង្ឃឹមថានាងអាចផុតពីគ្រោះភ័យដែរ។
ដោយឡែកមុននេះ មិត្តជិតស្និទ្ធម្នាក់របស់ Tangmo គឺ Anna TV Pool ក៏បានបង្ហោះរូបភាពនៃសារចុងក្រោយដែលនាងបានជជែកលេងជាមួយនឹង Tangmo ដែរ។ មិត្តរូបនេះបានលើកឡើងថា មានឱកាសបានជជែកលេងជាមួយនឹងនាង តាំងពីមុនពេលទទួលដំណឹងនៃគ្រោះថ្នាក់នេះទៀត ដោយមិត្តដដែលបានសរសេរ Caption ថា៖ «ម៉ោង ៤ល្ងាច ទើបជជែកគ្នាលេងជាមួយឯងសោះ»
ក្នុង Chat នោះ Tangmo បានសរសេរថា ៖ «បានៗ អូខេៗ» ហើយក្រោយមកនៅម៉ោង ១១:៤៥ នាទីយប់ Anna ក៏បានឆាតតបទៅមិត្ត ដោយចង់ដឹងថាមានរឿងអ្វីឲ្យប្រាកដចិត្ត។
Anna បានតបថា៖ «ព័ត៌មានឯងធ្លាក់ពីទូក», «ខ្ញុំវង្វេងអស់ហើយ» ចាប់ពីពេលនោះមកក៏លែងទទួលបានការឆ្លើយតបតែម្ដង។
ទោះជាយ៉ាងណា ការលើកទឹកចិត្ត និងជូនពរបន់ស្រន់ពីមហាជនពិតជាមានចំនួនច្រើន ហើយម្នាក់ៗសង្ឃឹមថានឹងទទួលបានដំណឹងល្អជាជាងដំណឹងអាក្រក់៕