iPadOS15.4 ចេញហើយ! ក្នុងនោះមានមុខងារសំខាន់ៗមួយចំនួនសម្រាប់ iPad

  • 2022-03-16 04:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បានប្រកាសចេញនូវ iPadOS 15.4 កាលពីយប់មិញនេះ ដោយនាំមកជាមួយនូវមុខងារថ្មីជាង៣០ មុខឯណោះ ដើម្បីធ្វើឲ្យ iPad កាន់តែងាយស្រួលប្រើប្រាស់។ ថ្ងៃនេះ Sabay នឹងបង្ហាញពីបទពិសោធផ្ទាល់ទៅលើការប្រើប្រាស់ iPadOS 15.4 និងមុខងារមានប្រយោជន៍មួយចំនួនរបស់វា។ តោះទៅតាមដានលម្អិត៖

១.Universal Control

Universal Control ជាមុខងារមួយដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ Macbook និង iPad អាចធ្វើការបញ្ជារឧបករណ៍ទាំងពីរនេះ ដោយប្រើក្តារចុច និង Mouse តែមួយបាន។ របៀបនៃការប្រៀប្រាស់គឺងាយស្រួលជាងកន្លងទៅច្រើន ដោយយើងមិនចាំបាច់ផ្លាស់ប្តូរក្តារចុច នៅពេលកំពុងប្រើឧបករណ៍ទាំងពីរនោះទេ។ ឧទាហរណ៍ថា អ្នកកំពុងធ្វើការក្នុង Macbook ហើយស្រាប់តែចង់ប្រើ iPad នោះ អ្នកគ្រាន់តែគ្រវាស Mouse ឆ្លងអេក្រង់ នោះវានឹងប្រើបានភ្លាម។ មុខងារនេះអាចដំណើរការបានជាមួយនឹង Macbook ដែលដំណើរការដោយ macOS Monterey 12.3។

ចំពោះបទពិសោធប្រើប្រាស់ផ្ទាល់ ខ្ញុំឃើញថាវាមានភាពងាយស្រួលច្រើន ព្រោះកន្លងទៅខ្ញុំតែងតែយក Macbook និង iPad Pro ជាមួយនឹង Magic Keyboard ទៅតាមខ្លួន ប៉ុន្តែឥឡូវនេះ ខ្ញុំអាចទុក iPad Magic keyboard នៅផ្ទះបាន មិនចាំបាច់ស្ពាយធ្ងន់។ ចំណែកពេលនៅផ្ទះវិញ ខ្ញុំចូលចិត្តធ្វើការបែប Multitask ដូច្នេះហើយបើខ្ញុំចង់ប្រើ Mac ភ្លាមៗខ្ញុំក៏អាចប្រើ iPad Magic Keyboard ទៅបញ្ជារលើ Mac បានផងដែរ។

២.Keyboard Brightness

ចំណុចនេះ ជាកន្លែងដែលអ្នកប្រើប្រាស់ iPad Magic Keybord ជាច្រើនទន្ទឹងរង់ចាំជាយូរមកហើយ។ ជាមួយកំណែប្រែថ្មីនេះ អ្នកអាចកំណត់ពន្លឺក្តារចុច តាមរបារ Control Center តែម្តងដោយមិនចាំបាច់ចូលក្នុង Setting ដូចមុន។

របៀបនៃការប្រើប្រាស់គឺអ្នកគ្រាន់តែចូលទៅកាន់ Setting => Controll Center => រួចសញ្ញាបូក រើសយកពាក្យថា Keyboard Brightness ជាការស្រេច។

៣.iPadOS Notes App

ត្រង់ចំណុចនេះដូចជាមិនសូវថ្មីប៉ុន្មានទេ ដោយកន្លងទៅមុខងារនេះអនុញ្ញាត្តិឲ្យអ្នកចូលទៅកាន់កម្មវិធីកត់ត្រាបានភ្លាមដោយគ្រាន់តែគ្រវាសដៃចេញពីគែមខាងស្តាំផ្នែកខាងក្រោម តែប៉ុណ្ណោះ។ ផ្ទុយទៅវិញលើកនេះអ្នកអាចគ្រវាសចេញពីផ្នែកខាងឆ្វេងក៏បាន និងអាចកែប្រែទៅជាមុខងារ Screenshot និងអាចបិទចោលទាំងស្រុងបាន។

៤.Emojis

នៅលើកំណែប្រែថ្មីនេះ Apple បាននាំមកនូវ Emoji ថ្មីប្លែកចំនួន ៣៧ រួមជាមួយជម្រើសពណ៌ស្បែកបន្ថែម ៧៥របៀប សរុបទាំងអស់យើងទទួលបាន Emoji ថ្មីចំនួន ១១២ប្រភេទ។ Emoji ថ្មីៗទាំងនេះនឹងជួយឲ្យការបញ្ចេញអារម្មណ៍តាមឈែត(Chat) កាន់តែច្បាស់៕

អត្ថបទ៖ Thea Sothun