Telegram នៅក្នុងប្រទេសមួយនេះ ត្រូវបិទចោលបាត់ហើយ

  • 2022-03-21 03:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុលាការកំពូលនៃប្រទេសប្រេស៊ីល បានចេញសេចក្តីប្រកាសសម្រេចជាផ្លូវការ នូវការបិទសេវាកម្មនៃកម្មវិធី Telegram កាលពីថ្ងៃទី ១៩ មីនា។ កម្មវិធីនេះ​បង្កើត​ឡើង​​ដំបូង​ឆ្នាំ ២០១៣ ដោយ​សហគ្រិន​បច្ចេកវិទ្យា​ជន​ជាតិ​រុស្ស៊ី។

Telegram នៅប្រេស៊ីលមានអ្នកដោនឡូតច្រើនជាង 55%

ចំពោះមូលហេតុនៃការបិទលែងឲ្យដំណើការដោយហេតុថា កម្មវិធីមួយនេះនៅប្រេស៊ីលជាបណ្ដុំផ្ទុក​​ព័ត៌មានក្លែងក្លាយ ព័ត៌មានបន្លំបោកប្រាស់បង្កជាហានិភ័យ​ និងករណីរកឃើញថាពួកគេ[Telegram] មិនគោរពចំពោះច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបង្កជាផលប៉ះពាល់ដល់សន្តិសុខជាតិនៃប្រទេសប្រេស៊ីល។

ចំពោះមហាជននៅប្រេស៊ីលចូលចិត្តប្រើ App មួយនេះណាស់។ តួលេខបង្ហាញថា ចំនួនអ្នកដោនឡូតវាច្រើនជាង ៥៥% ឯណោះក្នុងឆ្នាំ ២០២១ ឥឡូវនេះមិនអាចចូលទៅប្រើ​ Telegram បានទៀតឡើយ។ ពួកគេក៏កំពុងរិះគន់យ៉ាងចាស់ដៃលើការសម្រេចចិត្តរបស់លោក Alexandre de Moraes ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ដោយពួកគេលើកឡើងភ្ជាប់នឹងបញ្ហានយោបាយ។ ខណៈដែលលោក Pavel Durov គឺជាស្ថាបនិក Telegram ក៏បានចេញមុខបកស្រាយដោយបង្ហោះសារ​ សូមការយោគយល់ អធ្យាស្រ័យចំពោះកំហុសអចេតនាដែលកើតឡើង​និងសន្យាពង្រឹងសុវត្តិភាពឡើងវិញ ប៉ុន្តែ​ការសម្រេចចិត្ត​ដោយឯកឯងពីសំណាក់រដ្ឋមន្ត្រីខាងលើចេញជាផ្លូវការទៅហើយ៕

លោក Alexandre de Moraes រដ្ឋមន្ត្រីក្រសួងយុត្តិធម៍
លោក Pavel Durov គឺជាស្ថាបនិក Telegram

ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ France24

អត្ថបទពេញនិយម