ច្រើនសន្លឹកពីក្រុងពោធិ៍សាត់ ឃើញហើយចង់ទៅលេងតែម្ដង សោភ័ណភាពស្រស់ត្រកាលណាស់

  • 2022-03-22 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាពជាច្រើនសន្លឹកបង្ហាញពីខេត្តពោធិ៍សាត់ បានផ្លាស់ប្ដូរមុខមាត់ថ្មី កាន់តែប្លែកស្រស់ស្អាត មានរៀបចំតបណ្តាញភ្លើងបំភ្លឺផ្លូវសាធារណៈ ភ្លើងលម្អចម្រុះពណ៌ មានសោភ័ណភាពកាន់តែស្រស់ត្រកាលណាស់ ឃើញហើយចង់ទៅលេងកម្សាន្តតែម្ដង។

ក្នុងក្រុងមានផ្លូវខ្វែងខ្វាត់រលោងស្រិល អមជាមួយបរិយាកាសបរិសុទ្ធនៃជំនោរទឹកស្ទឹងបូករួមទេសភាពបៃតងខ្ចី ឈានចូលរដូវវស្សាភ្លៀងធ្លាក់មកដល់ គ្រប់អស់រុក្ខជាតិតូចធំ អមវិថីកំពុងលូតលាស់ត្រួយខ្ចី មានខ្លះចេញផ្កា ខ្លះចេញផ្លែលម្អពណ៌ចម្រុះ បញ្ចេញសម្រស់បង្អួតភ្នែក អ្នកដំណើរផងទាំងឡាយគួចចិត្ត គយគន់ទស្សនា មិនជិនណាយ។

ការរៀបចំឱ្យមានសោភ័ណភាព សណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ យ៉ាងល្អស្អាតខ្វាត់ខ្វែងដូចនេះ ក្រោមកិច្ចយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្ត ដើមី្បធ្វើឱ្យទីប្រជុំជនក្រុងស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ពិសេសឈានទៅបង្កើតសេដ្ឋកិច្ច ជូនគ្រួសារប្រជាពលរដ្ឋផងដែរ ៕

អត្ថបទដោយ៖ ស៊ូ អីន