iPad Pro ទំហំ​ ១២,៩​អ៊ីញ​នឹង​មាន​វត្តមាន​នៅ​ដើម​ឆ្នាំ​ ២០១៥

  • 2014-09-26 16:43:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

​ប្រភព​មិន​ផ្លូវការ​​ជា​ច្រើន​បាន​បង្ហាញ​ថា​ iPad ជំនាន់​ចុង​​ក្រោយ​របស់​ Apple ​នឹង​មក​ដល់​នៅ​លើ​ទីផ្សារ​យ៉ាង​យូរ​បំផុត​ត្រឹម​ដើម​ឆ្នាំ​ ២០១៥។ ដោយ​ឡែក​កាល​ពី​ពេល​កន្លង​ទៅ​ប្រភព​​ចចាមអារ៉ាម​ក៏​បាន​អះអាង​​ទៀត​ថា​ Tablet​ ជំនាន់​ចុង​ក្រោយ​របស់​ Apple​ នេះ​អាច​មាន​ឈ្មោះ​ថា​ iPad Pro​ ដែល​បំពាក់​អេក្រង់​ទំហំ​ ១២,៩​ អ៊ីញ។

 

iPad Pro​ ១២,៩​ អ៊ីញ​នេះ​នឹង​ដំណើរ​ការ​ដោយ​ A8X Chipset ដែល​ខុស​ពី​ iPhone 6 និង​ iPhone 6 Plus ​គឺ​ប្រើ​ត្រឹម​ជំនាន់​ A8 តែ​ប៉ុណ្ណោះ។ ​ Apple ចាប់​ផ្ដើម​ផលិត​ Chipset ជំនាន់​ X ​កាល​ពី​ពីរ​​ឆ្នាំ​មុន​មក​ម្ល៉េះ​ដូច​ជា​ A5X និង​ A6X ជា​ដើម។ ​A8X ជា​ Chipset ជំនាន់​ចុង​ក្រោយ​​បង្អស់​ដែល​ Apple គ្រោង​បំពាក់​ទៅ​លើ​ iPad Pro មួយ​នេះ​ ខណៈ​ដែល​​ iPad Air 2 និង​ iPad Mini 3 ​ប្រើ​ Chipset ត្រឹម​ជំនាន់​ A8 ​នៅ​ឡើយ។ ​ ទោះ​ជា​យ៉ាង​ណា​​iPad Pro អាច​ចេញ​ចុង​ក្រោយ​គេ​ បន្ទាប់ពី​ iPad Air 2 និង​ iPad Mini 3 នឹង​ត្រូវ​ប្រកាស​ចេញ​​​​នៅ​ខែ​តុលា​ខាង​មុខ​នេះ៕

អាន៖ ផល​អាក្រក់​ចំពោះ​សុខភាព​ទាំង​៦​ដោយ​សារ​វិទ្យុសកម្ម​ WiFi និង​ 4G/LTE​

 

​ប្រែ​សម្រួល៖ ​សែម​ សុធារិទ្ធ ​ប្រភព៖​ geeky-gadgets

អត្ថបទពេញនិយម
អត្ថបទថ្មី