អស់ពី «បាត់គោចួបស្នេហ៍» ឥឡូវ ពេជ្ជរិទ្ធ មកវិញហើយ តែមក «រាំទាំងទឹកភ្នែក»
- 2022-04-10 08:44:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ពី «បាត់គោចួបស្នេហ៍» ឥឡូវ ពេជ្ជរិទ្ធ មកវិញហើយ តែមក «រាំទាំងទឹកភ្នែក»
ចន្លោះមិនឃើញ
បទថ្មីរបស់កំលោះអាយុក្មេង សំឡេងចាស់ ម៉ម ពេជ្ជរិទ្ធ បានចេញផ្សាយជាផ្លូវការហើយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ មានចំណងជើងថា «រាំទាំងទឹកភ្នែក» ។
បទថ្មីនេះ គឺជាស្នាដៃនិពន្ធបទភ្លេងផ្ទាល់របស់ ម៉ម ពេជ្ជរិទ្ធ និងនិពន្ធទំនុកច្រៀងដោយម្ចាស់បទ ជាមួយនឹងលោក កៅ សេដា។
វាជាកាដូពី ពេជ្ជរិទ្ធ ជូនដល់អ្នកគាំទ្រទាំងអស់ សម្រាប់ស្ដាប់ និងរាំលេងកម្សាន្តថ្ងៃបុណ្យចូលឆ្នាំថ្មី។ បទចម្រៀងចង្វាក់រាំវង់នេះ ត្បិតបង្កបប់អត្ថន័យស្នេហាខកចិត្ត ប៉ុន្តែចង្វាក់ពិតជារន្ថើន ប្រគំពីឧបករណ៍ភ្លេងសម័យ លាន់រណ្ដំជាមួយនឹងឧបករណ៍បុរាណ ធ្វើឲ្យអ្នកដែលបានស្ដាប់ម្ដងហើយ ចង់ស្ដាប់ម្ដងទៀត៕
ទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖