ខែចេត្រចូលឆ្នាំដើរលេងទីណាខ្លះ? កុំភ្លេចចាក់បទទាំងនេះ​ស្ដាប់ គ្រាន់បានថែមរសជាតិរីករាយមួយកម្រិត

  • 2022-04-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវក្តៅឈានមកដល់ ក៏ចំពេលថ្ងៃសម្រាកចូលមកដែរ! តើអ្នកមាន​គម្រោងទៅដើរលេងនៅកន្លែងណាទេ? ក៏ប្រហែលជាមានអ្នកចង់ទៅលេងសមុទ្រដេរហើយមែនទេ?

វាជាពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់ការសម្រាកលំហែកាយ។ ការចេញដំណើរទៅកាន់ឆ្នេរសមុទ្រជាពេលដ៏ស័ក្តិសមបំផុត។ អ្នក​អាចគេងលេងក្រោម​ឆ័ត្រ​ធំ ឬ​ញ៉ាំភេសជ្ជៈត្រជាក់ៗ វាពិតផ្ដល់នូវក្ដីសុខណាស់។ ជម្រើស គឺមានច្រើន ប៉ុន្តែអ្វីដែលអ្នកត្រូវការ និងមិនអាចរំលងបាននោះគឺ ចាក់បទចម្រៀងស្ដាប់កម្សាន្ត។

ដូច្នេះ ដើម្បីផ្ដល់ជាការងាយស្រួល យើងមានបទចម្រៀង K-Pop ដែលត្រូវប៉ាន់បំផុត សម្រាប់ឱកាសពិសេសបែប​នេះ។ ពេល​បានស្ដាប់ហើយ វានឹងបន្ថែមភាពសប្បាយរីករាយរបស់អ្នកឲ្យកាន់តែច្រើន។ បទចម្រៀងទាំងនោះ សូមបង្ហាញដូចខាងក្រោម៖

១. បទ «Party» របស់ Girls' Generation

២. បទ «Permission to Dance» របស់ BTS

៣. បទ «Hot Summer» របស់ f(x)

៤. ​បទ «Beautiful Night» របស់ Beast

៥. បទ «View» របស់ SHINee

៦. បទ «Our Summer» របស់ TXT

៧. បទ «Alcohol-Free» របស់ TWICE

៨. បទ «Hola Hola» របស់ KARD

៩. បទ «Nonstop» របស់ Oh My Girl

១០. បទ «Chi Mat Ba Ram» របស់ Brave Girls

១១. បទ «LOVING YOU» របស់ SISTAR

១២. បទ «Wave» របស់ Ateez

ប្រភព៖ Allkpop   អត្ថបទ៖ ធារី