ស្ងាត់មួយរយៈធំ! ពេលនេះកូវីដ-១៩ កំពុងឆ្លងខ្លាំងនៅចិន រហូតប្រកាសបិទខ្ទប់ទីក្រុងមួយទាំងមូល

  • 2022-04-18 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសចិនបានរាយការណ៍ពីការស្លាប់របស់មនុស្ស ៣នាក់ ដោយសារជំងឺកូវីដ-១៩ នៅទីក្រុងសៀងហៃ ជាលើកដំបូងចាប់តាំងពីទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះបានបិទខ្ទប់ កាលពីចុងខែមីនា ឆ្នាំ២០២២ កន្លងទៅ។

គណៈកម្មការ​សុខាភិបាល​ក្រុង​សៀងហៃ បាន​ឱ្យដឹងថា ជនរងគ្រោះ​ដែលបានស្លាប់មាន​អាយុ​ចន្លោះ​ពី ៨៩ ទៅ ៩១ ឆ្នាំ ហើយ​មិន​បាន​ចាក់​វ៉ាក់សាំង។ មន្ត្រីទីក្រុងសៀងហៃ បាននិយាយថា ក្នុងចំណោមប្រជាជនដែលមានអាយុលើសពី ៦០ឆ្នាំ មានតែ ៣៨ភាគរយ ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងពេញលេញ។

ក្នុងពេលបច្ចុប្បន្ន ទីក្រុងសៀងហៃ បានបិទខ្ទប់អស់៤សប្តាហ៍មកហើយ។ ករណីស្លាប់ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ក្នុងទីក្រុងសៀងហៃនេះ ជាករណីអ្នកស្លាប់ដំបូងដោយសារកូវីដ-១៩ បើគិតចាប់តាំងពីខែមីនា ឆ្នាំ២០២០មក។ ករណីនេះ ត្រូវបានទទួលស្គាល់ជាផ្លូវការដោយអាជ្ញាធរនៅក្នុងប្រទេសចិនផងដែរ៕

ប្រភព៖ BBC   ប្រែសម្រួល ៖ សង្ហា