ទំនងម្ល៉េះ! ពីភ្នំពេញដល់បាត់ដំបងអស់តែប៉ុន្មានម៉ឺន ជិះមើលទេសភាពស្អាតៗ មានលក់អាហារឆ្ងាញ់ៗលើរថភ្លើងទៀត

  • 2022-04-19 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថភ្លើងពីភ្នំពេញទៅពោធិ៍សាត់ ចំណាយអស់តែ ៧ដុល្លារ ក្នុងម្នាក់ និងហួសទៅបាត់ដំបងថែមតែ ១ដុល្លារទៀតទេ ហើយយើងចំនាយពេលជិះរថភ្លើងរយ:ពេល ៤ ទៅ ៥ ម៉ោង ដោយចេញពី Royal Railways Cambodia ទៅដល់ពោធិ៍សាត់បាត់ដំបង។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសប៊ុកមួយ មានឈ្មោះ Seun Sreymach

ទោះបីរថភ្លើងមិនសូវលឿនប៉ុន្តែវាជាពេលដែលល្អបំផុតដែលអាចអោយយើងមើលទេសភាពតាមដងផ្លូវមានជួរភ្នំទាបខ្ពស់ វាលស្រែ ដ៏ខៀវស្រងាត់ មើលពីការរសនៅរបស់ប្រជាពលរដ្ឋតាមបែបស្រុកស្រែ មានវ៉ូងគោ ទឹកព្រែក ស្ទឹង ប្រលាយ ព្រៃឈើតូចធំ សុទ្ធសឹងជាសម្បតិធម្មជាតិ វាជាពេលដែលយើងបានឱ្យខួរក្បាលរបស់យើងបានសំរាក និងបណ្តែតអារម្មណ៍ជាមួយធម្មជាតិ។ ពិសេសជាងនេះទៀតនោះ គឺ នៅលើរថភ្លើងមានលក់អាហារ ភេសជ្ជៈ បន្ទប់ទឹកម៉ាអេម និងអាចវិចម៉ូតូយកទៅជិះនៅខេត្តបានខ្លួនឯងទៀត ពិតជាមិនឱ្យអ្នកដំណើរទើសចិត្តឡើយ ហើយក៏ជាជម្រើសល្អបំផុតសម្រាប់អ្នកពុលឡាន ។

គួរជម្រាបថា ការធ្វើដំណើរតាមរថភ្លើង គឺជាមធ្យោបាយធ្វើដំណើរមួយកំពុងតែពេញនិយម ពីសំណាក់អ្នកទេសចរ ដែលចង់ទទួលបាននូវអារម្មណ៍ពិសេស ប្លែក អាចឃើញទេសភាពវាលស្រែ ព្រៃភ្នំ និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ ។ នៅចុងសប្ដាហ៍នេះ ប្រសិនបើប្រិយមិត្ត ចង់សាកល្បងរស់ជាតិថ្មី ដោយការជិះរថភ្លើង ទៅលេងពោធ៍សាត់ និងបាត់ដំបង អាចសាកបានជាមួយក្រុមហ៊ុន Royal Railway Cambodia តម្លៃត្រឹមតែ ៧ ទៅ ៨ ដុល្លារប៉ុណ្ណោះ ហើយការជិះរថភ្លើងគឺជាបទពិសោធន៍ថ្មីនឹងបរិយាកាសពេលធ្វើដំណើរមានលក្ខណៈប្លែកពីការធ្វើដំណើរតាមរយៈម៉ូតូឡាន ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី