ហាងកាហ្វេចម្លែក១នៅជប៉ុន ចូលហើយ ពិបាកចេញវិញណាស់ បើមិនធ្វើតាមច្បាប់របស់ម្ចាស់ហាង!

  • 2022-04-21 07:41:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាងកាហ្វេមួយនៅសង្កាត់ Koenji ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន បើកទទួលតែអតិថិជនដែលជាអ្នកនិពន្ធ ឬ អ្នកសរសេរអត្ថបទ ដែលជិតដល់ Deadline ហើយនឹងមិនអនុញ្ញាតឱ្យពួកគេចាកចេញនោះទេ រហូតដល់តែបញ្ចប់កិច្ចការរួចរាល់។

ហាង The Manuscript Writing Cafe មានច្បាប់កំណត់សម្រាប់ឱ្យភ្ញៀវធ្វើតាម។ ហាងកាហ្វេដ៏ចម្លែកមួយនេះ បើកទទួលតែ​អ្នកនិពន្ធ ឫ អ្នកសរសេរអត្ថបទ ដែលមានកិច្ចការច្រើនត្រូវបញ្ចប់ជាបន្ទាន់ ដើម្បីឱ្យទាន់ជាមួយ Deadline ដើម្បីឱ្យពួកគេអាចផ្តោតអារម្មណ៍បានខ្លាំង ក្នុងបរិយាកាសមួយប្លែកនៅក្នុងហាងកាហ្វេ។

ការចូលទទួលទានកាហ្វេ មានរយៈពេល ៣០នាទី បន្ទាប់មកបើសិនភ្ញៀវមិនទាន់អាចបញ្ចប់កិច្ចការរបស់ពួកគេបានទេ នោះនឹងត្រូវគិតថ្លៃតាមម៉ោង អាស្រ័យលើភាពជាក់ស្តែង។ នៅពេលកិច្ចការបញ្ចប់ដោយជោគជ័យហើយ ការទូទាត់លុយនឹងធ្វើឡើងតាមក្រោយ។ ប្រសិនបើភ្ញៀវមិនអាចបញ្ចប់ការងារនៅក្នុងកំឡុងពេលដែលហាងកាហ្វេបើកបម្រើសេវាកម្មទេ នោះតម្លៃនឹងកើនឡើង រហូតដល់ទៅ ៥០០យ៉េន ឫស្មើនឹង៣.៨៩ដុល្លារអាមេរិក ក្នុងមួយម៉ោង៕

ប្រភព៖ 9gag   ប្រែសម្រួល ៖ សង្ហា