“That XX” ក្លាយជា MV ទោលទី៤ របស់ G-Dragon មានអ្នកចូលមើល ១០០លានដង

  • 2022-05-03 07:23:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

G-Dragon សមាជិក BIGBANG បានឈានដល់ដំណាក់កាលដ៏អស្ចារ្យមួយជា នឹងវីដេអូចម្រៀង សម្រាប់បទ “THAT XX” ដែលមានចំនួនអ្នកចូលមើលកើនឡើងជាលំដាប់។

នៅថ្ងៃទី ៣ ឧសភា KST វីដេអូចម្រៀង “THAT XX” របស់ G-Dragon ទទួលបានអ្នកចូលមើល ១០០លានដង។ វីដេអូចម្រៀងទោលទីបួនរបស់កំពូលតារាកូរ៉េរូបនេះសម្រេចបាននូវស្នាដៃយ៉ាងធំធេង បន្ទាប់ពីបទ “Crooked” “Who You?” និង “Untitled, ២០១៤”។

“That XX” ត្រូវបានចេញផ្សាយនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១២ ជាបទចម្រៀងដំបូងនៅលើអាល់ប៊ុម ទោលទីពីររបស់ G-Dragon ដែលមានចំណងជើងថា “One of a Kind”។ វីដេអូចម្រៀងនេះសម្ដែងដោយ Jennie សមាជិកក្រុម BLACKPINK ដែលជាអ្នកហ្វឹកហាត់របស់ YG Entertainment នាគ្រា នោះ។

ថ្មីៗនេះផងដែរ BIGBANG បានត្រលប់មកវិញ ជាមួយបទ “Still Life” ដែលបានឈ្នះលើចម្រៀង K-pop Idol ផ្សេងទៀត៕

ប្រភព៖ Soompi   ប្រែសម្រួល៖ Kesor

អត្ថបទពេញនិយម